ភ្នំពេញ៖ ចាប់តាំងពីកម្មវិធី Miss Teen International Cambodia ចាប់ផ្ដើមបង្ហាញព័ត៌មានទាក់ទងនឹងការជ្រើសរើសបេក្ខនារីដើម្បីចូលរួមប្រកួត គេសង្កេតឃើញមានមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្មវិធីមួយនេះខ្លាំង។ ម្យ៉ាងវិញទៀត កម្មវិធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ជាកម្មវិធីដំបូងគេបង្អស់ដែលជ្រើសយកបេក្ខនារីវ័យក្មេង ដើម្បីប្រកួតប្រជែងស្វែងរកជើងខ្លាំងក្លាយជាយុវតីដំបូងគេក្នុងកម្មវិធី Miss Teen International Cambodia។ 

ជាការពិត បើក្រឡេកមកមើលកម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា បានបើកវគ្គប្រកួតចំនួន៣វគ្គរួចមកហើយ ដែលវគ្គដំបូងជាវគ្គAudition Round ជម្រុះពី១០០នាក់មកនៅត្រឹម៤០នាក់ វគ្គCastiong Audition Round ជម្រុះពី៤០នាក់មកនៅត្រឹម ២៥នាក់ និងវគ្គប្រកួតប្រជែងឈុតហែលទឹក ដែលបង្ហាញសមត្ថភាពដោយបេក្ខភាពទាំង២៥រូប។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងវគ្គគ្គប្រកួតប្រជែងឈុតហែលទឹក គេឃើញមានបេក្ខរីជាច្រើន បានបង្ហាញសមត្ថភាពយ៉ាងល្អគួរឲ្យសរសើរខ្លាំងតែម្ដង បើទោះបីធ្វើការផ្សាយផ្ទាល់ដោយមិនមានការថតទុកមុនក៏ពិតមែន។ ម្យ៉ាងវិញទៀត បន្ទាប់ពីវគ្គប្រកួតឈុតហែលទឹកត្រូវបានបញ្ចប់ មានមហាជនជាច្រើនបានកោតសរសើរនូវបេក្ខនារីទាង២៥រូបថាធ្វើបានល្អគ្រប់ៗគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា វគ្គប្រកួតប្រជែងឈុតហែលទឹកបានបញ្ចប់កាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ប៉ុន្តែក៏មានវគ្គបោះឆ្នោតលើរូបថតសន្លឹក វគ្គប្រកួតប្រជែងឈុតហែលទឹករបស់បេក្ខនារីទាំង២៥រូប ដោយបេក្ខនារីដែលឈ្នះក្នុងការបោះឆ្នោតនឹងក្លាយជាបេក្ខនារីមានប្រជាប្រិយភាពជាងគេ ដើម្បីចូលជាបេក្ខនារីកំពូលទាំង១០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ ហើយការVoteបេក្ខនារីTop225 ក្នុងវគ្គឈុតហែលទឹកនឹងទទួលបានសិទ្ធក្លាយជា Popular Miss Teen International Cambodia 2021 និងGacចូលក្នុងវគ្គ​Top 10 Miss Teen International Cambodia 2021ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ។

សម្រាប់លក្ខខណ្ឌក្នុងការបោះឆ្នោតគឺ៖ 

១៖ តាមរយៈហ្វេសបុកផេក (Facebook Page Miss Teen International Cambodia)

២៖ Like = ១ពិន្ទុ (1 point)

៣៖ Share = ២ពិន្ទុ (2 point)

៤៖ លោកអ្នកអាចចាប់ផ្ដេីមបោះឆ្នោតបានចាប់ពីថ្ងៃនេះ​ ដល់​ ថ្ងៃទី​ ២៩ ខែមករា​ ឆ្នាំ២០២២៕

បេក្ខភាព Miss Teen International Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]