រាជធានីភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ ទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ សិស្សប្រឡងធ្លាក់បាក់ឌុប ប្រមាណ២០០នាក់ បាននាំគ្នាទៅដាក់ញត្តិនៅមុខក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងស្នើសុំឱ្យក្រសួងត្រួតពិនិត្យឡើងវិញនូវពិន្ទុរបស់ពួកគាត់ម្តងទៀត ខណ:ដែលនៅក្នុងចំណោមបេក្ខជនទាំងអស់នោះ បានសម្តែងការច្បាស់លាស់ក្នុងចិត្តថាខ្លួនពិតជាបានធ្វើត្រូវ ហើយស្របតាមចម្លើយដែលមាននៅក្នុងសៀវភៅសិក្សាគោលពិតប្រាកដមែន។
យ៉ាងណាមិញ ផ្អែកតាមញាត្តិរបស់បេក្ខជនម្នាក់ ដែលមកពីខេត្តកណ្តាល បានបញ្ជាក់ពីមូលហេតុជុំវិញសំណើស្នើសុំការអន្តរាគមន៍ពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុងយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា ផ្អែកតាមលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ បេក្ខជនដែលបានប្រលងជាប់មានសរុបដល់ទៅ៧២០១៦នាក់ ត្រូវជា ៦៥,៦៥% ខណ:បេក្ខជនប្រមាណជា៣៤,៣៥% ប្រលងធ្លាក់បាក់ឌុប៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]