ភ្នំពេញ៖ ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង ៨ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសតូចដែលមាន ១២កំប៉ុង។​ ការផ្តល់ជូននេះអនុវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយរសជាតិដ៏ប្រណិតនិងស្រស់ស្រាយ ស្រាបៀរ Heineken® គឺជាគ្រឿងបន្ថែមដ៏សមស្របបំផុតសម្រាប់ អាហារពេលល្ងាចដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី។ សូមបង្កើនភាពរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិក្នុងអំឡុង បុណ្យចូលឆ្នាំចិនខាងមុខនេះ ជាមួយស្រាបៀរ Heineken® ឬធ្វើជាភ្ញៀវដ៏ល្អបំផុតដោយផ្តល់អំណោយឆ្នាំថ្មីនូវ ស្រាបៀរ Heineken®។ ដំណឹងដ៏រំភើបជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដាន បណ្ដាញសង្គមរបស់ស្រាបៀរ Heineken® សម្រាប់ព័ត៌មានបន្ថែម។

សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា -​ មានឈ្មោះដើម ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) - គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ពិភពលោក។ ក្រុមហ៊ុនចាប់ផ្តើមបើកប្រតិបត្តិការ​ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន អាស៊ីប៉ាស៊ីហ្វិច ប៊ែវើរី លីមីតធីត និងក្រុមហ៊ុន ប្រូហ្គ្រេសនាំចេញ-នាំចូល មុនពេលក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% នៅឆ្នាំ២០១៤។ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ៧០០នាក់ដែលកំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor, Anchor White និង Gold Crown ជាដើម - ដែលផលិតតាមស្ដង់ដារអន្ដរជាតិដែលមានប្រភពពីប្រទេសហូឡង់។ យើងប្រកាន់គោលការណ៍រក្សានិរន្ដរភាពសម្រាប់មនុស្សជាតិ ភពផែនដី និងវិបុលភាព នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ភាពប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]