វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ Ca Mau បានឲ្យដឹងថា កម្លាំងជំនាញបានរកឃើញស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកលក់ឡេលាយដ៏ល្បី រហូតនាំចេញផលិតផលមកលក់នៅក្រៅប្រទេស ត្រូវបានប៉ូលីសចាប់ខ្លួនពីបទលក់គ្រឿងសម្អាងយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនស្គាល់ប្រភពដើមច្បាស់លាស់ ដែលអាចបង្កជាហានិភ័យដល់អ្នកប្រើប្រាស់។
ជាក់ស្តែងនៅក្នុងប្រតិបតិ្តការរបស់ប៉ូលីសដែលចុះត្រួតពិនិត្យនៅគេហដ្ឋាន និងឃ្លាំងរបស់ស្រី្តរូបនោះ បានរកឃើញមានលក់គ្រឿងសម្អាងគ្រប់ប្រភេទចំនួន២០៥៨ប្រអប់ គ្រឿងសម្អាងគ្មានស្លាកសញ្ញាចំនួន ៤១៨ដប ម្សៅក្រាមពណ៌សថ្លាចំនួន៨៧គីឡូក្រាម ក្រែមពណ៌លឿងចំនួន ២៥គីឡូក្រាម ដោយនៅក្នុងនោះដែរ ដកហូតបានម្សៅក្រាមពណ៍សថ្លាចំនួន៥៨ថង់ ម្សៅចំនួន៤០០០ប្រអប់ សេរ៉ូម២០០០ដប សេរ៉ូមមិនស្គាល់ប្រភពដើមចំនួន១០៧ថង់ និងឧបករណ៍លាយធំ១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា ក្រោយពីសមត្ថកិច្ជធ្វើការឃាត់ខ្លួនអ្នកលក់ឡេដ៏ល្បីរបស់វៀតណាមខាងលើនេះរួមមក ភ្លាមៗនោះក៏មានអ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ថាពួកគេមានបញ្ហាក្រហម រមាស់ និងរលាកស្បែកបន្ទាប់ពីប្រើប្រាស់ផលិតផល ដែលលាយគ្មានរូបមន្ត និងប្រភពច្បាស់លាស់ខាងលើរួចមក៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]