ចិន៖ នៅថ្ងៃទី ១៧ ខែមករា Sina បានរាយការណ៍ថាតុលាការក្រុងប៉េកាំងបានបន្ថែមបំណុលថ្មីដល់ក្រុមហ៊ុន Hebao Entertainment Group ។ មូលហេតុគឺមកពីភ្នាក់ងារមួយនេះមិនបានសងប្រាក់កម្ចីទាន់ពេល។ ទឹកប្រាក់ដែលពួកគេត្រូវបង់គឺ ២.៦លានយន់ (ជិត ៤១០,០០០ ដុល្លារ)។
យោងតាម Sina ក្រុមហ៊ុន Hebao Entertainment Group ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ ២០១៥ ដោយប្រតិបត្តិការក្នុងវិស័យផលិតកម្ម និងការចែកចាយភាពយន្ត កម្មវិធីទូរទស្សន៍ និងឈ្មួញកណ្តាលសិល្បករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍នោះ ក្រុមហ៊ុនមួយនេះជារបស់ Zhao Wei ជាតំណាងស្របច្បាប់ម្នាក់ក្នុងចំណោមពីររូបផ្សេងទៀត ដែលនាងបានកាន់កាប់ភាគហ៊ុន ៤.៥១% នៅក្នុង Hebao Entertainment Group ។
បើតាមលោក ស៊ីណា ក្រោយពីតារាស្រី ត្រចៀកកាំត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅហើយនោះ អ្នកសិល្បៈជាច្រើន បានដកហ៊ុនខ្លួនចេញពីក្រុមហ៊ុនរបស់តារាស្រីរូបនេះ។ នាង និងស្វាមី ដែលជាពាណិជ្ជករ Huang Youlong ក៏ប្រឈមមុខនឹងការប្តឹងផ្តល់ជាច្រើនផងដែរ ពីបទបំពានកិច្ចសន្យា និងការគេចវេសមិនមានប្រាក់សងឲ្យដៃគូ គូភាគីម្ខាងទៀតដូច្នេះដែរ៕
ប្រភព៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]