ហុងកុង៖ គឺជាក្រុមគ្រួសារដ៏មានក្ដីសុខ ដែលតែងតែធ្វើឲ្យមហាជនជាច្រើន តាមដាន សម្រាប់ តារាប្រុស លោក Frankie Lam និងភរិយា Kenix Kwok បន្ទាប់ពីបានរួមរស់ជាប្ដីប្រពន្ធនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

ថ្មីៗនេះដែរ លោក Frankie Lam និងភរិយា ក៏បានបង្កជាភាពភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញពីសកម្មភាពដ៏រីករាយសាជាថ្មីម្ដងទៀត នៅពេលដែលបានរៀបចំពិធីតូចមួយ ដើម្បីអបអរសាទរដល់ថ្ងៃខួបកំណើតគម្រប់ ១២ ឆ្នាំ របស់កូនស្រីបណ្ដូលចិត្តរបស់អ្នកទាំងពីរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការបង្ហាញមួយនេះ បានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងពិសេស ចំពោះកូនស្រីប្ដីប្រពន្ធមួយគូនេះ ដែលនាងគឺជា កូនស្រីតែម្នាក់គត់នៅក្នុងគ្រួសារ និងមានការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់ពីឪពុកម្ដាយ ទៀតផង។ 

ម៉្យាងវិញទៀត បើនិយាយពីសម្រស់វិញ ឃើញថា កូនស្រីរបស់អ្នកទាំងពីរ ក៏មានភាពលេចធ្លោមិនធម្មតា ដោយត្រូវបានមនុស្សជាច្រើនមើលឃើញពីចំណុចទាក់ទាញ ដែលកូនស្រីដ៏ស្រស់សោភាមួយនេះ បានទទួល​ហ្សែន​ខ្ពស់​ ពីអ្នក​ម្តាយ​ ដែលមាន​រូប​រាង​ស្លីមស្អាត ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Frankie Lam និងភរិយា Kenix Kwok
 Kenix Kwok
Frankie Lam និងភរិយា Kenix Kwok
កូនស្រីរបស់ Frankie Lam និង Kenix Kwok
Frankie Lam និង Kenix Kwok ព្រមទាំងកូនស្រី
Kenix Kwok និង កូនស្រី
Kenix Kwok និង កូនស្រី
Kenix Kwok និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]