ក្រិក៖ ប្រទេសក្រិក កាលពីថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ បានដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនដល់់ មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ដោយសារការការចាក់វ៉ាក់សាំង នៅតែទាបជាងមធ្យមភាគនៃសហភាពអឺរ៉ុប ហើយការកើនឡើងនៃករណីឆ្លងថ្មីៗនេះ បានបន្ថែមសម្ពាធលើមន្ទីរពេទ្យ។

មនុស្សចាស់ដែលខកខានមិនបានចាក់វ៉ាក់សាំងនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ដោយចាប់ផ្តើមពីការផាកពិន័យទឹកប្រាក់ចំនួន €៥០អឺរ៉ូ ស្មើនឹង ៥៧ដុល្លារអាមេរិក) ក្នុងខែមករា ហើយបន្តដោយការផាកពិន័យប្រចាំខែចំនួន €100 បន្ទាប់ពីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រហែល ២ភាគ ៣នៃចំនួនប្រជាជន ១០.៧លាននាក់របស់ប្រទេសក្រិក បច្ចុប្បន្នបានទទួលវ៉ាក់សាំងរួចររាល់ ហើយជាមធ្យមសហភាពអឺរ៉ុបមានត្រឹមតែជាង ៧០ភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់ និងការសម្រាកនៅមន្ទីរពេទ្យប្រចាំថ្ងៃបានកើនឡើងបន្ទាប់ពីការរីករាលដាលថ្មីៗនេះនៃមេរោគបំប្លែងថ្មីអូមីក្រុងទោះបីជាសម្ពាធនៅក្នុងការសង្គ្រោះបន្ទាន់ ICU បានធូរស្រាលបន្តិចក៏ដោយ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រិក Thanos Plevris បាននិយាយថា ការផាកពិន័យនឹងត្រូវប្រមូលតាមរយៈការិយាល័យពន្ធដារ ជាមួយនឹងប្រាក់ដែលត្រូវប្រើប្រាស់ដើម្បីជួយដល់មន្ទីរពេទ្យរដ្ឋ៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]