ថៃ៖ ដោយសារតែមិនសូវបើកបង្ហាញអ្វីច្រើន នៅលើបណ្ដាញសង្គម ក៏ដូចជាសារព័ត៌មាន ទើបតារាកំប្លែង លោក Mum Jokmok បានធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងទស្សនាយ៉ាងជក់ចិត្ត បន្ទាប់ពីកូនស្រីរបស់លោក បានបើកបង្ហាញយ៉ាងច្បាស់ៗ ពីផ្ទះដ៏ធំស្កឹមស្កៃរបស់តារាជើងចាស់រូបនេះ។ 

តាមេយៈនេះ លោក Mum Jokmok បានបង្ហើបថា ផ្ទះដ៏ធំទូលាយនេះ មានទំហំប្រហែល ៣រ៉ៃ (ប្រហែល ៤៨០០ ម៉ែតការ៉េ) ដែលមានទីធ្លា សម្រាប់ធ្វើសួនច្បាររជុំវិញ ព្រមទាំងអាងហែលទឹកដ៏ស្រស់ស្អាតមួយ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកផ្នែកខាងក្នុងផ្ទះ ក៏មានភាពធំទូលាយមិនចាញ់ខាងក្រៅនោះទេ ដែលមានទាំងកន្លែងទទួលភ្ញៀវ ផ្ទះបាយ បន្ទប់គេង និងការតុបតែងលម្អយ៉ាងទាក់ទាញ រៀបចំតាមផ្ទៃជញ្ជាំងមានពណ៌ដ៏ត្រជាក់ភ្នែក ព្រមទាំងមានគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សុទ្ធតែប្រណីតៗ ជួយធ្វើឲ្យទិដ្ឋភាពក្នុងផ្ទះទាំងមូល ពោរពេញដោយភាពស្រស់ស្អាត គួរឲ្យចង់រស់នៅ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Mum Jokmok
 Mum Jokmok
 Mum Jokmok
ទិដ្ឋភាពក្នុងផ្ទះរបស់ Mum Jokmok
ទិដ្ឋភាពក្នុងផ្ទះរបស់ Mum Jokmok
ទិដ្ឋភាពក្នុងផ្ទះរបស់ Mum Jokmok
ទិដ្ឋភាពក្នុងផ្ទះរបស់ Mum Jokmok
ទិដ្ឋភាពក្នុងផ្ទះរបស់ Mum Jokmok
ទិដ្ឋភាពក្នុងផ្ទះរបស់ Mum Jokmok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]