ភ្នំពេញ៖ ពិតណាស់ លោកវេជ្ជបណ្ឌិត សែម រតនា គឺជាវេជ្ជបណ្ឌិតម្នាក់ដែលតែងតែចែករំលែករាល់វីដេអូអប់រំល្អៗនិងចំណេះដឹងថ្មីៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកឈ្មោះ Doctor Sem Ratana។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តជួយដល់សង្គមជាតិ តាមរយៈការចុះធ្វើការងារស្ម័គ្រចិត្តជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកលោក វេជ្ជបណ្ឌិត សែម រតនា មិនត្រឹមតែជាមនុស្សដែលចូលចិត្តចែករំលែកនូវអ្វីដែលល្អៗនោះទេ លោកក៏ជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពខាងផ្នែកសិល្បៈពីកំណើតម្នាក់ លោកអាចផលិតបទចម្រៀង និងអាចច្រៀងដោយខ្លួនឯងបានយ៉ាងពិរោះថែមទៀតផង។
ទន្ទឹមនឹងនេះដែរ នៅចាំបានថាកាលពីឆ្នាំ២០២១កន្លងថ្មីៗទៅនេះ លោកវេជ្ជបណ្ឌិត សែម រតនា បានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទដែលមានចំណងជើងថា “កំដរ” ក្រោយបទចម្រៀងមួយបទនេះចេញជាផ្លូវការមិនបានប៉ុន្មានផង ស្រាប់តែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏មានអ្នកចូលទស្សនារាប់សែននាក់ឯណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]