ចិន៖ ប្រទេសចិន នៅថ្ងៃច័ន្ទនេះ បានលុបចោលគម្រោងលក់សំបុត្រដល់សាធារណជនសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅក្នុងទីក្រុងប៉េកាំង ខណៈដែលចំនួនករណីឆ្លងកូវីដ១៩ ក្នុងប្រទេសចិន ឈានដល់ចំណុចខ្ពស់បំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០២០។

អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក បាននិយាយថា នឹងពុំមានទស្សនិកជនតាមដាន នៅក្នុងកីឡាអូឡាំពិកឡើយ ដោយសារតែតម្រូវការធ្វើចត្តាឡីស័កមានរយៈពេលយូរ តែយ៉ាង ពួកគេសន្យាអនុញ្ញាតប្រជាជនក្នុងស្រុក​ អាចចូលទស្សនាបាន។ តែជាអកុសល គម្រោងទាំងនោះ ត្រូវបានលុបចោលវិញ នៅថ្ងៃច័ន្ទនេះ ខណៈប្រទេសចិន បានរាយការណ៍ករណីឆ្លងថ្មីចំនួន ២២៣ ករណី ត្រឹមតែ៣ សប្តាហ៍មុនព្រឹត្តិការណ៍ប្រកួតអូឡាំពិក ខិតចូលមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការរៀបចំកីឡាអូឡាំពិកក្រុងប៉េកាំង បានឱ្យដឹងថា៖ "ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងអ្នកទស្សនាដែលទាក់ទងនឹងអូឡាំពិក វាត្រូវបានគេសម្រេចចិត្តកែសម្រួលផែនការដើមដើម្បីលក់សំបុត្រដល់សាធារណជន ហើយ (ជំនួសមកវិញ) រៀបចំអ្នកទស្សនាដើម្បីទស្សនាការប្រកួតនៅនឹងកន្លែង"។

តែយ៉ាងណា ចំពោះគម្រោងនេះ មិនទាន់ច្បាស់នៅឡើយថាតើ អ្នកទស្សនាទាំងនេះនឹងត្រូវជ្រើសរើសដោយរបៀបណា ហើយថាតើពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកមុន ឬក្រោយហ្គេម។

ជាមួយគ្នានោះ អត្តពលិក និងមន្ត្រី បានចាប់ផ្តើមមកដល់រដ្ឋធានីប៉េកាំងរួចមកហើយ មុនការប្រកួតកីឡា ដោយត្រូវបានដាក់ដាច់ដោយឡែកយ៉ាងតឹងរ៉ឹង។ ក្រោយពីបានរកឃើញករណីឆ្លងអូមីក្រុង នៅក្នុងទីក្រុងប៉េកាំង កាលពីចុងសប្តាហ៍ អាជ្ញាធរក៏បានរឹតបន្តឹងបទប្បញ្ញត្តិសម្រាប់ការមកដល់ពីកន្លែងផ្សេងទៀតក្នុងប្រទេសចិន៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ cbsnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]