បរទេស៖ ចូលរួមក្នុងកម្មវិធី The Ellen DeGeneres Show នៅថ្ងៃទី 17 ខែមករា តារាស្រីដ៏ល្បី Heidi Klum បាននិយាយថានាងបានទិញធានារ៉ាប់រងក្នុងតម្លៃ ២.២ លានដុល្លារសម្រាប់ជើងសិចស៊ី មិនត្រឹមតែប៉ុណ្ណោះ នាងបានចំណាយប្រាក់ជាង ២០០,០០០ ដុល្លារផ្សេងទៀត សម្រាប់សេវាកម្មក្នុងជើងម្ខាងរបស់តារាស្រីរូបនេះ។

ទោះបីជាជិតឈានចូលវ័យ ៤៩ ឆ្នាំក៏ដោយ Klum នៅតែមានរាងដ៏ស្តង់ដារ ជាមួយចង្កេះសាយ ជើងវែងជាង 1m នៅតែស្ដើង និងតឹងណែន។ Klum បានថ្លែងអំណរគុណម្តងហើយម្តងទៀតនូវជើងដ៏ស្រស់ស្អាតរបស់នាងដែលបានជួយនាងឱ្យទទួលបានជោគជ័យនៅលើវីថី ជាតារាម៉ូដែល ដែលបានប្រឡូកចាប់តាំង អាយុ ១៨ ឆ្នាំមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាងមិនមែនតារាតែម្នាក់ ទិញធានារ៉ាប់រងជើងនោះទេ យោងតាមសារព័ត៌មាន Daily Mail ក្នុងឆ្នាំ ២០១៥ តារាចម្រៀង Taylor Swift បានចំណាយរហូតដល់ ៤០ លានដុល្លារដើម្បីទិញធានារ៉ាប់រងសម្រាប់ជើងវែងខណៈពេលដែល Mariah Carey បានចំណាយ ៣៥ លានដុល្លារសម្រាប់លើជើងរបស់នាងដូចគ្នាដែរ៕

ប្រភព៖ zingnews.vn

សូមទស្សានារូបភាពខាងក្រោម៖

HeidiKlum
HeidiKlum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]