ជប៉ុន៖ ថ្ងៃទី១៧ មករា ឆ្នាំ១៩៩៥- ១៧ មករា ឆ្នាំ២០២២ គឺជាខួបទី២៧ឆ្នាំ នៃការចងចាំនៅក្នុងមហាព្រឹត្តិការណ៍គ្រោះរញ្ជួយដីដ៏ធំនៅទីក្រុងKobe ជាក្រុងមួយស្ថិតនៅក្នុងតំបន់កាតូប្រទេសជប៉ុន ដោយត្រូវបានគេប្រសិទ្ធនាមថាជាគ្រោះរញ្ជួយដីHanshin ដែលបានបំផ្លិចបំផ្លាញទីក្រុងកំពង់ផែភាគខាងលិចនៃ Kobe និងតំបន់ក្បែរនោះ រហូតបង្កជាការបាក់ផ្លូវ ស្ពាន និងខូចខាតសំណង់ជាច្រើនថែមទៀតផង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ដើម្បីរំលឹកនៅព្រឹត្តិការណ៍ដែលស្ថិតនៅក្នុងការចងចាំមួយនេះ នៅសួនឧទ្យានមួយក្នុងសង្កាត់ Chuo នៃទីក្រុងKobe ប្រជាជនជប៉ុនជាច្រើនបាននាំគ្នាមកអុជគោមឬស្សី ហើយថ្វាយការអធិស្ឋានដោយស្ងៀមស្ងាត់នៅម៉ោង៥ និង៤៦ព្រឹក ដែលជាពេលវេលានៃការចងចាំសម្រាប់ព្រឹត្តិការណ៍គ្រោះរញ្ជួយដីកម្រិត ៧.៣ រិចទ័របានវាយប្រហារតំបន់នេះកាលពីខែមករា ១៧ ឆ្នាំ១៩៩៥ កន្លងទៅ និងជាការឧទ្ទិសបន់ស្រន់ដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាប្រការដែរគួរឲ្យកត់សម្គាល់ រដ្ឋាភិបាលទីក្រុង Kobe បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធនោះ ដោយមានការចូលរួមពីសំណាក់លោក Sakuto Tashiro ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាយុ ៣៧ឆ្នាំ ដោយបានអានពាក្យកាន់ទុក្ខក្នុងនាមជាតំណាងនៃគ្រួសារដែលបានស្លាប់បាត់បង់ជីវិតមួយរូបផងដែរ។
សូមបញ្ជាក់ផងដែរថា ជារឿយៗជប៉ុនតែងតែជួបប្រទះទៅនឹងគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងរលកយក្សស៊ូណាមិ ប៉ុន្តែប្រទេសដីកោះដ៏រីកចម្រើនមួយនេះ តែងតែប្រឹងប្រែងជម្នះនូវរាល់ទាំងឧបសគ្គ រហូតទទួលបានការកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]