ថៃ៖ បន្ទាប់ពីមានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងវិស័យសិល្បៈ ជាមួយនឹងរឿងដែល អតីតតារាជើងចាស់ Michael Pupart បានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះ ពេលនេះ ប្អូនប្រុសរបស់លោក ក៏បានបង្ហើបពីរឿងរ៉ាវដ៏ក្ដុកក្ដួល មុនពេលកើតរឿងដ៏សោកស្ដាយមួយនេះ។
នៅក្នុងនោះដែរ លោក An Oliver ដែលជាប្អូនប្រុស របស់ Michael បានបង្ហើបថា កាលពីមុន អតីតតារាប្រុសរូបនេះ បានមើលថែឪពុករបស់ខ្លួនដែលបានឈឺរហូតដល់ទទួលមរ.ណភាព ប៉ុន្តែដោយសារតែភាពឯកា លោកក៏សម្រេចចិត្តវិលមកវិស័យសិល្បៈវិញ។ ហើយបន្ទាប់ពីនោះ លោកក៏បានទៅរស់នៅបែបឯកជន ជាមួយមិត្តស្រី នៅឈៀងម៉ៃ អស់រយៈពេល៧ឆ្នាំ ។ តែទោះជាយ៉ាងណា ពីរឆ្នាំក្រោយមក លោក Michael ក៏មានជំងឺធ្លាក់ទឹកចិត្ត និងមានរោ.គសញ្ញាធ្ងន់ធ្ងរខ្លាំងឡើង ដូច្នេះត្រូវត្រឡប់ទៅបាងកកវិញដើម្បីព្យាបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន ចាប់ផ្ដើមមានអារម្មណ៍ក្ដុកក្ដួលនោះ នៅពេលដល់ចំណុចមួយ ដែលបានបង្ហាញឲ្យដឹង មុនពេលសោកនាដកម្ម លោក Michael ធ្លាប់បាននិយាយលេងសើចជាមួយប្ដូនរបស់ខ្លួនថា បើមានអ្វីកើតឡើង សូមរៀបចំពិធីនេះតែមួយថ្ងៃ ហើយដុតវាចោលទៅ។ លោកមិនតម្រូវឱ្យមានទម្រង់បែបបទអ្វីច្រើនទេ រួមទាំងការនិយាយលា ទៅអ្នករាល់គ្នា ដូចជាមនុស្សដែលលោកបារម្ភគឺអ្នកម្តាយ និងកូនចិញ្ចឹម៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]