ពិត​ណាស់​ការ​ដឹង​ថាមាន​ជំងឺ​មហារីក​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​ប្រែប្រួល​ដ៏​ធំ​មួយ។ ជា​ទូទៅ អ្នក​កើត​ជំងឺ​មហារីក​តែង​​មាន​ការ​ព្រួយបារម្ភ ខឹង​ ពិបាក​ចិត្ត​ សង្ស័យ​ និង​ភ័យ​ខ្លាច​ច្រើន​ ហើយ​ដើម្បី​ជម្នះ​ស្ថានភាព​ដ៏​លំបាក​​នេះ យើង​ចាំបាច់​ត្រូវ​មាន​ការ​​តាំង​ចិត្ត​ខ្ពស់​ និង​អត់ធ្មត់​ខ្លាំង។ ​​ទន្ទឹម​នឹង​នេះ​ដែរ ការ​យល់​ដឹង​ពី​​​​​គន្លឹះ​រស់នៅ​ជាមួយ​នឹង​ជំងឺ​មហារីក គឺ​ជា​រឿង​ចាំបាច់​បំផុត​។

តិចនិក​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហារីក​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​៖ ចូរ​ស្វែង​យល់​អំពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ការ​ព្យាបាល​ ផល​ប៉ះពាល់​ និង​ការ​ជួយ​ជ្រោមជ្រែង​អំឡុង​ពេល​ព្យាបាល​។ ហេតុ​នេះ​ហើយ​​ គ្នា​​យើង​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំណួរ​ ក៏​ដូចជា​ស្រាវជ្រាវ​បន្ថែម​ឡើយ​​។

ធ្វើ​លំហាត់​ប្រាណ​៖ ការ​ហាត់ប្រាណ​តិចតួច​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​ផង​ដែរ​។ សូម្បី​តែ​ការ​ដើរ​ជិត​ៗ ក៏​ជួយ​បង្កើន​ថាមពល​ដល់​យើង​ដោយ​មិន​ដឹង​ខ្លួន។

ជៀសវាង​​នៅ​​​តែ​ឯង​៖ ការ​រក្សា​ទំនាក់ទំនង​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​សង្គម​​ មិន​ថា​តាម​រយៈ​ទូរស័ព្ទ ហ្វេកប៊ុក​ ឬ​អ៊ីម៉ែល​នោះ​ទេ​​ គឺ​​មាន​សារសំខាន់​ណាស់​ចំពោះ​អ្នក​ជំងឺ​។ មិត្តភ័ក្ដិ និង​គ្រួសារ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ និង​តែងតែ​ស្ដាប់​រាល់​ការ​ត្អូញត្អែរ​របស់​យើង គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​អំឡុង​ពេល​នេះ​។

ពិភាក្សា​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​៖ ប្រសិនបើ​យើង​​មាន​បញ្ហា​ក្នុង​ការ​​រស់នៅ​ ក៏​ដូចជា​ការ​ព្យាបាល​ យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​។   

ញ៉ាំ​អាហារ​ល្អ និង​សម្រាក​ឲ្យ​បាន​ច្រើន​៖ ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​​អំឡុង​ពេល​ព្យាបាល​ អ្នក​ជំងឺ​មហារីក​គប្បី​ញ៉ាំ​របប​អាហារ​សុខភាព​ដូចជា​ត្រី​ សាច់​ និង​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ យើង​ចាំបាច់​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ឲ្យ​បាន​ល្អ​ ​ទើប​ជា​ការ​ប្រសើរ​។  

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]