អាហ្វហ្គានីស្ថាន៖ មន្ត្រីម្នាក់បាននិយាយថា មនុស្សយ៉ាងតិច២៦នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីមួយ បានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ។ជនរងគ្រោះ បានស្លា.ប់នៅពេលដែលដំបូលផ្ទះរបស់ពួកគេបានដួលរ.លំ កាលពីថ្ងៃចន្ទ នៅក្នុងស្រុក Qadis ក្នុងខេត្ត Badghis ភាគខាងលិច។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យខេត្ត លោក Baz Mohammad Sarwary បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន។
យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា គ្រោះរញ្ជួយដី មានកម្រិត ៥.៣រ៉ិចទ័រ។លោក Sarwary បាននិយាយថា “ស្ត្រី ៥នាក់ និងកុមារ ៤ នាក់ ស្ថិតក្នុងចំណោមមនុស្ស ២៦នាក់ដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដី” ដោយបន្ថែមថាមនុស្ស ៤ នាក់ទៀតបានរងរបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យរូបនេះ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះដំបូងបានទៅដល់តំបន់រងគ្រោះមួយចំនួនក្រោមភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែបានព្រមានថាចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ដោយសារ Badghis ដែលមានព្រំប្រទល់ជាប់ប្រទេស Turkmenistan ជាខេត្តភ្នំមួយ និងជាតំបន់ក្រីក្របំផុត និងគ្មានការអភិវឌ្ឍន៍បំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន។
ក្នុងនោះ ការរញ្ជួយដីលើកទីពីរក្នុងកម្រិត ៤.៩រ៉ិចទ័រ បានវាយប្រហារតំបន់នោះពីរម៉ោងបន្ទាប់ពីការរញ្ជួយដីលើកទីមួយ។ លោក Mullah Janan Saeqe ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់នៃក្រសួងកិច្ចការសង្គ្រោះបន្ទាន់នៃរដ្ឋ បានបញ្ជាក់ចំនួនអ្នកស្លា.ប់ ហើយបាននិយាយថា ផ្ទះជាង 700 ត្រូវបានខូចខាត៕
ប្រភព៖ Al Jazeera
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]