ឥណ្ឌូណេសុី៖ ប៉ុន្មានថ្ងៃមកនេះមានរឿងចម្លែកមួយកើតឡើងនៅក្នុងទីក្រុងYogyakarta ប្រទេសឥណ្ឌូណេសុី ដោយបុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ក្រោយបានប្រព្រឹត្តបទល្មើសលួចដោះយកភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវសាធារណៈយកទៅលក់ក្នុងបណ្តាញសង្គមអុីនធើណែត។
ដោយឡែក បុរសដែលជាជនសង្ស័យខាងលើនេះ មានអាយុ២៧ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីមានរបាយការណ៍ថាមានករណីបាត់ភ្លើងស្តុបនៅតាមដងផ្លូវមួយកន្លែងក្នុងស្រុក Umbulharjo កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ ចំណែកវត្ថុតាងដែលជនសង្ស័យបានលួចមក គឺរូបគេបានយកមកទុកក្នុងផ្ទះសាច់ញាត្តិរបស់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មានសេចក្តីបញ្ជាក់ថា មុនដំបូងជនសង្ស័យរូបបានក្លែងខ្លួនជាអាជ្ញាធរមកជួសជុលភ្លើងស្តុបទាំងនេះ ហើយក៏បានជួលឡានមកដឹកភ្លើងស្តុបមកផ្ទះតែម្តង។
មិនត្រឹមប៉ុណ្ណោះ របាយការណ៍របស់ប៉ូលីសបានបញ្ចាក់ថា ជនសង្ស័យរូបនេះធ្លាប់បានលួចភ្លើងសញ្ញាចរាចរណ៍យ៉ាងតិច៧កន្លែងនៅទូទាំងទីក្រុងតែម្តង។ នៅពេលឱកាស គាត់តែងតែប្រព្រឹត្តបទល្មើសរបស់គាត់នៅពេលយប់ជានិច្ច៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]