ថៃ៖ ជាការពិត តារាសម្ដែងស្រីថៃ Mai Davikah ជាកំពូលតារាមួយរូបដែលមានប្រជាប្រិយភាព និងមានទីផ្សារការងារសិល្បៈជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។ ពិសេស មិនថាការងារថតកុន ថតស្ពតពាណិជ្ជកម្ម គឺនាងពិតជាមមាញឹកច្រើន។
ជាមួយគ្នានេះដែរ បើទោះបីជាតារាស្រីរូបនេះ អាចរកចំណូលបានច្រើនពិតមែន ប៉ុន្តែនាងហាក់មិនសូវប្រើប្រាស់ និងបង្ហាញរបស់របរសម្ភារនិយមដូចតារាដទៃប៉ុន្មាននោះឡើយ។
ជាពិសេស បើក្រឡេកមកមើលការនិយមតុបតែងខ្លួនរបស់ Davikah យើងឃើញថា ជារឿយៗនាងតែងតែស្លៀកពាក់សម្លៀកពាក់លូយឆាយ ម៉ូតប្លែកៗមិនធម្មតាដែរ។ ហើយស្ទើរតែគ្រប់ឈុតទាំងអស់ គឺនាងស្លៀកបានយ៉ាងសម ស្អាតៗខ្លាំងតែម្ដង។ ប៉ុន្តែក្នុងនោះ បើតាមហ្វេនផេកមួយចំនួនបានស៊ើបដឹងពីតម្លៃនៃឈុតទាំងនោះ គឺវាមានតម្លៃធូរថ្លៃសមរម្យខ្លាំងមែន ឬអាចនិយាយបានថា សម្លៀកបំពាក់ខ្លះដែលនាងស្លៀកដែលមានតម្លៃថ្លៃបំផុត នោះគ្រាន់តែជាការ Sponsored ពីក្រុមហ៊ុនដែលនាងថតផ្សាយឲ្យដូចជាម៉ាក Gucci ជាដើម៕
ទស្សនារូបភាពខាងក្រោម ដើម្បីដឹងពីតម្លៃនៃឈុតនីមួយៗរបស់ Davikah៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]