បារាំង៖ សភាបារាំង បានអនុម័តច្បាប់មួយដែលនឹងមិនអនុញ្ញាត មនុស្សដែលមិនបានចាក់វ៉ាក់សាំង ចូលទៅកាន់ទីកន្លែងដូចជា ភោជនីយដ្ឋាន កន្លែងកីឡា កន្លែងទេសចរណ៍ និងសូម្បីតែរថភ្លើង។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានរងការរិះគន់ថា វ៉ាក់សាំងថ្មីគឺហួសកម្រិត ហើយនឹងធ្វើឱ្យការសម្រាកព្យាបាលនៅមន្ទីរពេទ្យយឺតយ៉ាវ ដោយសារ ៩១ ភាគរយនៃចំនួនប្រជាជន បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរហូតមកដល់ពេលនេះ កាតចាក់វ៉ាក់សាំង ត្រូវបានទាមទារនៅក្នុងប្រទេសបារាំង ពេលទៅកាន់កន្លែងសាធារណៈ នៅទូទាំងប្រទេស ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវបានអនុញ្ញាត ប្រសិនបើពួកគេបង្ហាញការធ្វើតេស្តអវិជ្ជមានកូវីដ១៩ថ្មីៗ ឬភស្តុតាងនៃការជាសះស្បើយនាពេលថ្មីៗនេះ។
ប៉ុន្តែច្បាប់ថ្មីដែលអនុវត្តចំពោះមនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើង ទាមទារការចាក់វ៉ាក់សាំងពេញលេញ និងដកចេញនូវជម្រើសធ្វើតេស្ត ដោយមានប្រសិទ្ធភាពរារាំងអ្នកដែលមិនបានទទួលថ្នាំបង្ការពីកន្លែងបែបនេះ។
ដូចប្រទេសជាច្រើនដែរ ប្រទេសបារាំងកំពុងស្ថិតក្នុងរលកនៃការឆ្លងវីរុសបំប្លែថ្មីអូមីក្រុង ដោយកត់ត្រាករណីវិជ្ជមានជាង ២,៨០០នាក់ក្នុងមនុស្ស ១០០,០០០នាក់ ក្នុងសប្តាហ៍មុន៕
ប្រភព៖ Daily Mail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]