ហុងកុង៖ ទីក្រុងហុងកុង កាលពីថ្ងៃអង្គារ បានជំរុញប្រជាជនកុំឱ្យថើបសត្វចិញ្ចឹម និងបានបញ្ជាឱ្យស.ម្លា.ប់សត្វកណ្តុរ ប្រមាណ ២,០០០ ក្បាល ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលកូវីដ១៩។
ទីក្រុងហុងកុង បានប្រកាសពីការស.ម្លា.ប់ បន្ទាប់ពីសត្វកកេរចំនួន ១១ ក្បាលដែលនាំចូលពីប្រទេសហូឡង់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅហាងលក់សត្វចិញ្ចឹមមួយកន្លែង។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក RTHK ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ័ស្តុតាងបង្ហាញថា សត្វកណ្តុរត្រូវបានតេស្តឃើញថា ឆ្លងមេរោគកូវីដ១៩។ លោក Leung Siu-fai ប្រធាននាយកដ្ឋានកសិកម្ម ជលផល និងអភិរក្សរបស់ហុងកុង បាននិយាយថា វាមិនអាចទៅរួចទេក្នុងការដាក់ឱ្យនៅដាច់ពីគេ និងសង្កេតមើលពួកវានីមួយៗ ហើយរយៈពេលភ្ញាស់របស់វាអាចមានរយៈពេលយូរថែមទៀត។
ហាងលក់សត្វចិញ្ចឹម និងម្ចាស់ ត្រូវបានណែនាំឱយប្រគល់សត្វកណ្តុររបស់ពួកគេទៅឱយអាជ្ញាធរ ដើម្បីកាត់ផ្តាច់ការឆ្លងនៅក្នុងសហគមន៍។អ្នកដែលមានសត្វចិញ្ចឹមក៏ត្រូវបានជំរុញឱ្យប្រើការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងសត្វរបស់ពួកគេផងដែរ។
លោក Leung បានប្រាប់អ្នកយកព័ត៌មានថា "ម្ចាស់សត្វចិញ្ចឹមគួរតែរក្សាការអនុវត្តអនាម័យល្អ រួមទាំងការលាងដៃ បន្ទាប់ពីប៉ះសត្វ ចាត់ចែងអាហារ ឬរបស់របរផ្សេងទៀត និងជៀសវាងការថើបសត្វរបស់ពួកគេ"។
បើតាមកាសែត Washington Post បានរាយការណ៍ថា ករណីទាំងនេះត្រូវបានតាមដានទៅកាន់ហាងលក់សត្វចិញ្ចឹម Little Boss ដែលជាកន្លែង មានបុគ្គលិកស្រី អាយុ ២៣ឆ្នាំម្នាក់ ក្នុងពេលតែមួយបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ផងដែរ។អ្នកទិញសត្វកណ្តុរ បន្ទាប់ពីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២១ ត្រូវបានណែនាំឱ្យប្រគល់សត្វចិញ្ចឹមទៅអាជ្ញាធរ៕
ប្រភព៖ New York Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]