ពិភពលោក៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua Satellite News Laboratory បានចេញផ្សាយនៅរូបថតពីផ្កាយរណប ដោយបានបង្ហាញពីការផ្លាស់ប្តូរភូមិសាស្ត្រនៃកោះ Hunga Ha'apai ដែលស្ថិតនៅឆ្ងាយពី Nuku'alofa រាជធានីរបស់តុងហ្គា ទៅខាងជើងប្រហែល ៦៥ គីឡូម៉ែត្រ បន្ទាប់ពីមានបន្ទុះភ្នំភ្លើង និងស៊ូណាមិរួចមក។
ជាក់ស្តែងផ្អែកតាមរបាយការណ៍ខាងលើនេះ បានបង្ហាញថាតំបន់មួយចំនួននៃកោះ Hanga-Haya បានបាត់ខ្លួនបន្ទាប់ពីការផ្ទុះភ្នំភ្លើងដ៏សាហាវនៅក្រោមសមុទ្រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយភ្នំ Hunga Tonga-Hunga Haya (Hunga Tonga-Hunga Ha'apai) ដែលស្ថិតនៅក្រោមសមុទ្រក្បែរកោះ Hanga-Haya បានលិចចូលសមុទ្រ ។
សូមរំលឹកផងដែរថា បន្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាមួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ១៤ ខែមករា ហើយបានផ្ទុះឡើងម្តងទៀតនៅរសៀលថ្ងៃទី១៥ ខែមករា ដោយបញ្ចេញនៅផេះភ្នំភ្លើង ឧស្ម័ន និងចំហាយទឹកបានហក់ឡើងលើមេឃ ព្រមទាំងបង្កជារលកយក្សស៊ូណាមិថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]