ចិន៖ ថ្មីៗនេះ តារាសម្ដែងប្រុស លោក Huang Xiaoming បានបង្ហោះនូវកម្រងរូបភាពជាច្រើនសន្លឹក បង្ហាញសកម្មភាពយ៉ាងកក់ក្ដៅ ជាមួយនឹងកូនប្រុសរបស់ខ្លួននៅក្នុងថ្ងៃខួបកំណើត ៥ ឆ្នាំ។

នៅក្នុងនោះដែរ តារាប្រុសរូបនេះ បានឲ្យកូនប្រុសរបស់ខ្លួនជិះពីលើស្មា ដែលធ្វើឲ្យមហាជនជាច្រើន មើលឃើញយ៉ាងច្បាស់ៗ ពីការធំធាត់ និងមានកម្ពស់ខ្ពស់ជាងមុនរបស់ក្មេងតូចរូបនេះ ខណៈដែល លោក Huang Xiaoming ក៏បានសរសេរសារថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Huang Xiaoming

ប៉ុន្តែអ្វីដែលធ្វើឲ្យ ទស្សនិកជនកាន់តែសង្ស័យនោះ ក្នុងរូបភាពដ៏រីករាយមួយនេះ លោក Huang Xiaoming បែរជាមិនបាននិយាយដល់ Angelababy ដែលជាភរិយារបស់ខ្លួន​ ព្រមទាំងមិនមានវត្តមាននាង នៅក្នុងនោះ ក្បែរស្វាមីនិងកូនប្រុសទៀតផង ហើយហេតុការណ៍មួយនេះ បានធ្វើឲ្យមនុស្សជាច្រើន បានចោទសួរពីទំនាក់ទំនងរបស់អ្នកទាំងពីរ ។

តែទោះជាយ៉ាងណា ក៏នៅមតិមួយចំនួនបានលើកឡើងថា Angelababy អាចជាអ្នកថតរូបឲ្យអ្នកទាំងទាំងពីរ ផងដែរ។ ជាពិសេស កាលពីមុន ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញខ្លួនជាមួយគ្នា ព្រមទាំងមានការចែករំលែកថា ទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អប្រសើរជាងមុន គ្រាន់តែ មិនចង់បង្ហាញជាសាធារណៈពីជីវិតផ្ទាល់ខ្លួន តែប៉ុណ្ណោះ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Angelababy 
Huang Xiaoming និង Angelababy
Angelababy និង កូនប្រុស
Huang Xiaoming និង កូនប្រុស
Huang Xiaoming និង កូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]