បរទេស៖ ថ្មីៗនេះ កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo និងមិត្តស្រី ព្រមទាំងកូនប្រុសច្បងរបស់ខ្លួន បានទៅប្រទេសស្វីស ដើម្បីទទួលពានរង្វាន់ពិសេស FIFA The Best 2021 ។

ដោយនៅក្នុងនោះ គូស្នេហ៍អ្នកទាំងពីរបានតែងខ្លួនយ៉ាងប្រណីត ទាញយកការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា ខណៈនាង Georgina Rodriguez ដែលជាគូស្នេហ៍របស់ តារាបាល់ទាត់លំដាប់ពិភពលោករូបនេះ បានស្លៀកឈុតខ្មៅ បង្ហាញឲ្យឃើញពីក្បាលពោះដែលមានទំហំធំ អំឡុងពេលមានផ្ទៃពោះ ដែលនៅសល់​រយៈពេល​តែ​ប៉ុន្មាន​ខែ​ទៀត ក្រុមគ្រួសារមួយនេះ នឹងទទួលបានសមាជិកថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ គឺនៅក្នុងអំឡុងពេលសុន្ទរកថា លោក Ronaldo ស្រាប់តែបានហៅ នាង Georgina ថា ប្រពន្ធ ពេញៗមាត់ ដោយបាននិយាយ​បញ្ជាក់​ថា​៖

Ronaldo

ម្យ៉ាង​វិញទៀត ដោយសារ​តែការ​លើក​ឡើង​បែបនេះ ​​ទើប​ធ្វើឲ្យកីឡាករ​រូបនេះ ​ត្រូវ​បានគេ​សង្ស័យ​ ថាបាន​រៀបការ​ជាមួយនឹងគូស្នេហ៍​ទៅហើយ ព្រមទាំងមានការបន្ថែមថា រូបលោកបានស្នើរសុំរៀបការទៅ Georgina ជាមួយនឹងចិញ្ចៀន ដែលមានតម្លៃរហូតដល់ ៦១៥ ០០០ ផោន (ប្រហែល ៨៣ ម៉ឺនដុល្លារ)៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ronaldo 
Ronaldo និង គូស្នេហ៍
Ronaldo និង គូស្នេហ៍
Ronaldo និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]