ខេត្តបន្ទាយមានជ័យ÷ ខណ:ពេលដែលរដូវកាលចូលឆ្នាំប្រពៃណីចិនខិតចូលមកដល់ តម្លៃហាងឆេងជ្រូកខ្វៃក៏កំពុងតែបម្រុងនឹងឡើងដែលនោះ ស្រាប់តែកាលពីថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២កន្លងទៅនេះ សមត្ថកិច្ច​ចម្រុះ រួមមានទាំងមន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ និង​កម្លាំងយោធា​ស្រុក​អូរ​ជ្រៅ ព្រមទាំងលោក​មេឃុំ​អូរ​បី​ជាន់ បានដឹកនាំ​សម្របសម្រួល​ដោយលោក លឹ​ម ប៊ុ​ន​សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​ខេត្ដបន្ទាយមានជ័យ រួម​សហការ​គ្នា បង្ក្រាប​ទីតាំង​នាំ​សត្វ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែល​មាន​ទាំង​ជ្រូក​រស់ និង​ជ្រូក​ធ្វើ​រួច ដោយ​ចុះ​បង្ក្រាប​ដល់ទី​តាំង​តែ​ម្តង នៅ​ចំណុច​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដបន្ទាយមានជ័យ ។

យ៉ាងណាមិញ យោងតាមកម្លាំងជំនាញនៃ ខេត្ដបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដើម្បី​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ផលិតផល មាន​ដើម​កំណើត​ពី​សត្វ​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​ទីតាំង​មួយ​កន្លែង ដែល​លួច​នាំ​ចូល​សត្វ​ជ្រូក​ដោយ​ខុសច្បាប់ពី​ប្រទេស​ថៃ ដែល​មាន​ម្ចាស់​មានឈ្មោះថា តាំ ជ័យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​អូរ​បី ជាន់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដ​បន្ទាយ​បន្ទាយ​មាន​ជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះដោយហេតុថាដោយ​ម្ចាស់​ទីតាំង បានដឹង​ខ្លួន​មុន ហើយ​បាន​គាស់​ទ្រុង ប្រលែង​សត្វ​ជ្រូក​រស់​ប្រមាណ​ជា​៧០​ក្បាល ឲ្យ​រត់​ចូល​ក្នុង​ព្រៃ​អស់ ទំនងជា​ដើម្បី​បំបាត់ភស្តុតាង ហើយ​ម្ចាស់​ទីតាំង​ឈ្មោះ​តាំ ជ័យ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែរ ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ទីតាំង​នោះ រក​ឃើញ​សត្វ​ជ្រូក​ដែល​ធ្វើ​រួច ចំនួន​០៩​ក្បាល បន្លំ​ធ្វើ​ជា​ជ្រូក​កណ្តុរ ដែល​កំពុង​ពេញ​និយម​បរិភោគតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ជ្រូកនាំចូលពីថៃ
កម្លាំងជំនាញកំពុងត្រួតពិនិត្យ
ជ្រូកកណ្តុរ
ជ្រូកខ្វៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]