រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានស្គាល់ តារាកំប្លែង ម៉ាដូណា ជាក់ជាមិនខាន ទោះមិនសូវឡើងឆាកដូចតារាផ្សេងក្តី តែប្រជាប្រិយភាពរបស់រូបលោក ក្នុងវិថីសិល្បៈមិនចាញ់អ្នករួមជំនាន់ប៉ុន្មានឡើយ ជាមួយគ្នានេះ ជិវិតឯកជនវិញ ក៏មើលទៅលោកក៏ មានជីវភាពធូធារខ្លាំងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ តារាប្រុស ម៉ាដូណា ទម្លាយថា វិថីសិល្បៈនេះគ្រាន់តែលេងសើចប៉ុណ្ណោះ មិនបានយកធ្វើជាអាជីពរកលុយនោះឡើយ ទទួលស្គាល់ពេញទីថា ខ្លួនមានបានដូចសព្វថ្ងៃនេះ ក៏ដោយសារ ការធ្វើជាមេតុនទីនជា៧ឆ្នាំនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មួយរយៈចុងក្រោយនេះ ស្រាប់តែរូបលោក ត្រូវកូនតុនទីនបោកហើយរត់គេច ធ្វើឲ្យរូបលោកត្រូវ រ៉ាប់រងបំណុលជាង ៥២ម៉ឺនដុល្លារ ដែលចំនួននេះពិតជា ច្រើនលើសលប់សម្រាប់ខ្លួនជាខ្លាំង រហូតដល់ថ្នាក់ ទៅសម្រាកនៅក្រុងព្រះសីហនុម្នាក់ឯង ព្រោះមិនគិតអ្វីលែងចេញ។

យ៉ាងណាមិញ មកដល់ពេលនេះ រូបលោកនៅសល់បំណុលជាង ៣០ម៉ឺនទៀតឯណោះ ដែលបំណុលកន្លងមកនោះ រូបលោកត្រូវ រ៉ាប់រងទាំងថ្លៃការនិងដើមឲ្យកូនៗតុនទីនទាំងអស់ មិនបានរត់គេចមិនសងនោះឡើយ ដោយក្នុងនោះ ធ្វើឲ្យរូបលោក ត្រូវបញ្ចាំដី១៣ហិចតារបស់ខ្លួន លក់ខុនដូ និងគ្រឿងអលង្ការក្នុងខ្លួនទាំងអស់ ជាទ្រព្យដែលខំរកមកប៉ុន្មាន សុទ្ធតែត្រូវលក់ចេញ សូម្បីតែពិធីករក៏ស្លុតចិត្តដែរ ធ្លាប់តែឃើញសើចសប្បាយ មុខស្រស់ តែក្រោយខ្នង រូបលោក ក៏មានទុក្ខដែរ តែមិនបញ្ចេញលើបណ្តាញសង្គម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាកំប្លែង ម៉ាដូណា
   តារាកំប្លែង ម៉ាដូណា
   តារាកំប្លែង ម៉ាដូណា
   តារាកំប្លែង ម៉ាដូណា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]