ជីវិត÷ ជាការពិត ពេលគេនិយាយដល់សុភមង្គលក្ន្ងុងគ្រួសារមនុស្សជាច្រើនតែងតែគិតអំពីលុយ ព្រោះពួកគេមានផ្នត់គំនិតគិតថាការដែលមានលុយច្រើនវាល់លានអាចជួយគេឲ្យសម្រេចបំណងអ្វីក៏បាន ប៉ុន្តែធាតុពិតនោះមិនមានមែនដូច្នោះទេ។

ជាក់ស្តែង នៅក្នុងសង្គមនាពេលបច្ចុប្បន្នមានមនុស្សស្រីជាច្រើនបានសម្តែងការខកចិត្តក្រោយបានរៀបការចូលក្នុងគ្រួសារអភិជន ពីព្រោះតែពួកគេមិនមានសុភមង្គលពេញលេញ រហូតមានអ្នកខ្លះបានបញ្ចប់ចំណងស្នេហ៍ជាមួយប្តីអ្នកមានផងក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅថ្ងៃនេះខ្មែរឡូតសូមនាំមកនូវហេតុផលសំខាន់ចំនួន៥ចំណុចដែលអ្នកមិនគួរយកស្វាមីជាអ្នកមាន ដោយនៅក្នុងនោះរួមមាន÷

១/. អ្នកនឹងមិនក្លាយជាអទិភាពទីមួយ ក្នុងជីវិតរបស់ពួកគេទេ

រូបភាពតំណាង

បើ​អ្នក​ចង់​បាន​ប្តី​អ្នក​មាន អ្នក​ត្រូវ​ដឹង​ថាអ្នក​នឹង​មិន​ដែល​ជា​អាទិភាព​ទី១ក្នុង​ជីវិត​របស់​ពួក​គេ​ឡើយ គេនឹងអាចប្រើលុយដើម្បីទៅស្វែងរកដៃគូថ្មី ដូច្នេះ​អ្នកបានត្រឹមតែជាកង់សាគួរ នាមជាប្រពន្ធតែប៉ុណ្ណោះ។

២/.ពួកគេនឹងព្យាយាមទិញស្នេហារបស់អ្នក

រូបភាពតំណាង

ស្នេហាដែលកើតចេញពីចិត្ត និងចិត្តជាក្តីប្រាថ្នារបស់នារីរាល់រូប ប៉ុន្តែបុរសដែលជាអ្នកមានមួយចំនួន និងចាប់ផ្តើមសាងស្នេហ៍ដោយប្រើលុយរបស់ពួកគេជាឧបករណ៍ ពួកគេនឹងផ្តល់អំណោយដល់អ្នក ប៉ុន្តែពេលដែលពួកគេបានអ្នកជាប្រពន្ធ ពិតជាបោះបង់អ្នកចោល។

៣/.ប្តីអ្នកមានចូលចិត្តដើរលេងច្រើន 

រូបភាពតំណាង

អាចថាមានភាគរយច្រើនដែលបុរសជាអ្នកមានចូលចិត្តដើរលេងចូលក្លឹប ឬផឹកស្រា ពីព្រោះពួកគេគិតថាការដែលគេមានលុយអាចនាំគេទៅរកក្តីសុខ ហើយក៏ដែលដើរលេងច្រើនបែបនេះក៏ហុចឱកាសឲ្យពួកគេស្វែងរកស្រីថ្មីក្រៅពីអ្នកផងក៏ថាបាន។

៤/.ប្តីអ្នកមានតែងតែរវល់

រូបភាពតំណាង

ពេលវេលា២ភាគ៣ក្នុងជីវិតរបស់ពួកគេគឺជាការងារ ព្រោះគេគិតថាការងារជាប្រភពលុយ ដូច្នេះអ្នកត្រូវត្រៀមចិត្តប្រសិនបើអ្នកមានប្តីជាអ្នកមានព្រោះគេអាចធ្វើឲ្យអ្នកឯកោ ឬអាចបណ្តាលឲ្យអ្នកបាក់ទឹកចិត្ត។

៥/.មិនសូវមានពេលជាមួយអ្នក

រូបភាពតំណាង

មួយភាគធំនៃប្តីជាអ្នកមានសុទ្ធតែជាប្រធានក្រុមហ៊ុនឬជាអ្នករកសុី ដូច្នេះពួកគេតែងតែទៅធ្វើការបាត់ៗពីផ្ទះព្រលឹមបាត់ ព្រលប់ចូល ហេតុនេះបើសិនជាអ្នកមានប្តីជាអ្នកមានប្រាកដណាស់ អ្នកអាចនឹងកម្របានពិសាបាយជាមួយប្តី ឬចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងគ្រួសារជាមួយនឹងប្តីណាស់ ប្រការនេះអាចនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តផងក៏ថាបាន។ 

ប៉ុន្តែជារួមនេះគ្រាន់តែជាទស្សន: និងការយល់ឃើញមួយចំនួនប៉ុណ្ណោះ អ្នកគួរស្វែងរកដៃគូជីវិតដែលអ្នកស្រលាញ់ និងស្មោះស័្មគ្រជាមួយអ្នកទើបជាការល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]