ខេត្តកំពង់ចាម÷ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តនូវ ម៉ូតូម៉ាក WAVE 2022 រួមទាំងថវិកាមួយចំនួន ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិក្នុងស្រុកស្ទឹងត្រង់ ដោយសិស្សនិទ្ទេស A ចំនួន ១៣ នាក់ ទទួលបានម៉ូតូថ្មីម្នាក់មួយៗទាំងអស់គ្នាតែម្តង។
សូមរំលឹកផងដែរថា ផ្អែកតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង២៧ ធ្នូ ឆ្នាំ២០២១ សិស្សនិទ្ទេសមានចំនួនសរុបដល់ទៅ១៧៥៣នាក់ ដោយនៅក្នុងនោះខេត្តកំពង់ចាមមានចំនួន១១៨នាក់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]