ភ្នំពេញ៖ ក្រោយពីត្រលប់ពីការប្រកួតវិញ បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី ជានិច្ចកាលតែងតែបង្ហាញមុខក្នុងរូបថតដ៏ស្រស់ស្អាតជាច្រើនប៉ុស្តិ៍ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងអុីនស្តាក្រាម រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រផ្ទាល់តែម្តង។

ជាងនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សម្រស់ដ៏ស្រឯមស្រស់ ជាមួយនឹង ស្នាមញញឹមដ៏ផ្អែមល្ហែម ដែលកំពុងរាយមន្តស្នេហ៍ គួបផ្សំកែវភ្នែកដ៏ស្រទន់របស់ ម៉ារ៉ាឌី កំពុងតែបន្តឆាប់យកចំណាប់អារម្មណ៍បណ្ដាអ្នកគាំទ្រឲ្យលង់ស្រលាញ់លើរូបនាងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រូបភាពថ្មីៗ ពីរសន្លឹករបស់ ម៉ារ៉ាឌី ដែលទើបតែបានបង្ហោះថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានរាយមន្តស្នេហ៍យ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ ក្នុងសម្លៀកបំពាក់អាវ ពណ៌ស្លែពាក់កណ្ដាលខ្លួន បូករួមនឹងការតុបតែងមុខ និងសក់រួញទៀតនោះ  ធ្វើឲ្យរូបភាពទាំងនេះទាក់ទាញ មើលកាន់តែយូរកាន់តែស្អាតខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

 ម៉ារ៉ាឌី 
 ម៉ារ៉ាឌី 
 ម៉ារ៉ាឌី 
 ម៉ារ៉ាឌី 
 ម៉ារ៉ាឌី 
 ម៉ារ៉ាឌី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]