សហរដ្ឋអាមេរិក៖ លោក Bill Gates បានចេញការព្រមានអំពីជំងឺរាតត្បាតផ្សេងទៀត ដែលអាចសាហាវជាងជំងឺកូវីដ១៩ទៅទៀត ខណៈដែល មហាសេដ្ឋីរូបនេះ បានអំពាវនាវដល់រដ្ឋាភិបាលនានា ធ្វើការបរិច្ចាគប្រាក់រាប់ពាន់លានដុល្លារ ដើម្បីត្រៀមខ្លួន សម្រាប់ជំងឺរាតត្បាតសកលបន្ទាប់។
មហាសេដ្ឋីសប្បុរសធម៍រូបនេះ បាននិយាយថា ខណៈពេលដែលមេរោគបំប្លែងថ្មី អូមីក្រុង និង ដែលតា មេរោគឆ្លងច្រើនបំផុតមិនធ្លាប់មាន ពិភពលោកអាចនឹងត្រូវប្រឈមមុខករណីស្លាប់ និងឈឺធ្ងន់ធ្ងរច្រើន។មូលនិធិ Bill & Melinda Gates និង Wellcome Trust របស់ចក្រភពអង់គ្លេសកំពុងផ្តល់ប្រាក់ចំនួន ៣០០លានដុល្លារដល់សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតការត្រៀមរៀបចំការរាតត្បាត ដែលបានជួយបង្កើតកម្មវិធី Covax ដើម្បីផ្តល់វ៉ាក់សាំងដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។ CEPI កំពុងព្យាយាមរៃអង្គាសប្រាក់បាន ៣.៥ពាន់លានដុល្លារ ព្រោះមូលនិធិនេះ មានគោលបំណងកាត់បន្ថយពេលវេលាដែលត្រូវការដើម្បីបង្កើតវ៉ាក់សាំងថ្មីមកត្រឹម ១០០ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Gates បាននិយាយថា អាទិភាពរបស់ពិភពលោកគឺ "មានលក្ខណៈចម្លែក" ហើយថាវាបានធ្លាក់ទៅលើសប្បុរសជន និងរដ្ឋាភិបាលអ្នកមាន ដើម្បីដោះស្រាយវិសមភាពនៃវ៉ាក់សាំង។ លោកថា នៅពេលយើងនិយាយអំពីការចំណាយរាប់ពាន់លានដើម្បីសន្សំ។ . . ការខូចខាតសេដ្ឋកិច្ចរាប់ពាន់លាន និងជីវិតរាប់សិបពាន់លាន វាជាគោលនយោបាយធានារ៉ាប់រងដ៏ល្អមួយ។
លោក Gates បានបន្ថែមថា ការច្នៃប្រឌិតជាច្រើន ដើម្បីត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត នាពេលអនាគត ក៏អាចមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាសុខភាពសកលដែលមានស្រាប់ផងដែរ ដូចជា តាមរយៈការបង្កើតវ៉ាក់សាំងសម្រាប់មេរោគអេដស៍ និងការបាញ់ថ្នាំបង្ការជំងឺរបេង និងគ្រុនចាញ់៕
ប្រភព៖ Financial Times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]