ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលជលផល ហាមដាច់ខាត រាល់សកម្មភាពនេសាទត្រីកាម៉ុង ក្នុងដែននេសាទសមុទ្រ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រ។ ជាពិសេសអំឡុងរដូវពងកូន របស់ត្រីកាម៉ុង ឬប្លាធូ។
ដោយឡែក រដ្ឋបាលជលផល បានធ្វើការបិទការនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែនសមុទ្រកម្ពុជា រយៈពេល២ខែកន្លះ ចាប់ពីថ្ងៃទី១៥ មករា ដល់៣១ មីនា។ រីឯដែនជម្រកសុវត្ថិភាពត្រីកាម៉ុង តំបន់ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានប្រកាសបិទការនេសាទរយៈពេល៣ខែ ចាប់ថ្ងៃទី១ ធ្នូឆ្នាំ២០២១ ដល់៣១ មីនា ឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះ លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរកសិកម្មខេត្តកោះកុង បានបញ្ចាក់ថា នៅថ្ងៃទី១៨ មករាថា ត្រីកាម៉ុងចាប់ផ្ដើមពងពីខែវិច្ឆិកា ដល់ មីនា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ ដើម្បីការពារ និងបង្កភាពងាយស្រួលដល់ការបង្កាត់ពូជរបស់ត្រី រដ្ឋបាលជលផលខេត្តកោះកុង បានទម្លាក់ប្រអប់សិប្បនិម្មិតជម្រកត្រីចំនួន៥០ នៅក្នុងតំបន់ដែនសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប ដោយមានប្រសាសន៍ថា៖
យ៉ាងណាមិញ បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានផលិតផលជលផលសមុទ្រជាង១២ម៉ឺនតោន កើនឡើង២៣០០តោន ធៀបនឹងឆ្នាំ២០២០៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]