រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច មហាជនផ្ទុះការភ្ញាក់ផ្អើល និងសម្តែងការសោកស្តាយពន់ពេក ក្រោយបានទទួលដំណឹងថា បងស្រីបង្កើតរបស់ឌីជេ កណ្តុរ បានទទួលមរណភាពហើយនាថ្ងៃនេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការបង្ហោះរបស់នាយ ឆ្អឹង នៅលើបណ្តាញសង្គម។ គួរជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅក្នុងភូមិព្រៃក្នេស ឃុំព្រៃក្នេស ខេត្តព្រៃវែង។
ក្រោយពីបានទទួលដំណឹង អ្នកគាំទ្រ គោរពស្រលាញ់ បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ គ្រប់ៗគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើតាមការរបស់ នាយ កណ្ដុរ ប្រាប់ កាសែត តារាញូស៍ នៅរសៀលថ្ងៃទី១៩ ខែមរា ឆ្នាំ២០២២ នេះបានឱ្យដឹងថា បងស្រីរបស់លោកត្រូវបានគេបុកពីក្រោយ និងបណ្ដាលឱ្យប៉ះពាល់ដល់តម្រងនោម និងក្បាលធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៩នេះ។
ក្នុងនោះ ឌីជេ កណ្តុរ បន្តថា ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះបងស្រី លោកបានបែរបន់សុំវត្ថុសក្តិសិទ្ធក្នុងលោក ជួយថែរក្សាបងស្រី ក្នុងកំឡុងការជួយសង្រ្គោះបន្ទាន់របស់គ្រូពេទ្យ ព្រោះក្រៅពីម្តាយ លោកមានបងស្រីតែម្នាក់គត់។ តែជាអកុសល ព្រោះស្ថានភាពគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរខ្លាំង ទើបគ្រូពេទ្យ មិនអាចជួយសង្គ្រោះដល់បងស្រីរបស់លោកបាន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]