ភ្នំពេញ៖ អាចនិយាយបានថា ក្រោយទទួលបានជ័យលាភី និងក្លាយជាម្ចាស់ពានក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ទេព ពិសិដ្ឋ បច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអាចទាក់ទាញចិត្តអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្តរូបគេ តាមរយៈបទចម្រៀងពីរោះៗជាច្រើន។

ទេព ពិសិដ្ឋ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះខាងផលិតកម្មក៏ទើបតែបានទម្លាក់បទចម្រៀងថ្មីរបស់ ទេព ពិសិដ្ឋ មួយបទមានចំណងជើងថា «Different Way» វាពិតជាពីរោះ និងប្លែកអារម្មណ៍សម្រាប់អ្នកគាំទ្រខ្លាំងមែនទែន។

ដោយក្នុងនោះ បទចម្រៀងមួយបទនេះ ជាបទប្រភេទមនោសញ្ចេតនាអត្ថន័យឈឺចាប់ដូចមុនៗ ប៉ុន្តែគេមានលាយឡំជាភ្លេងញាប់មួយៗ និងមានការរ៉េបញាប់តិចៗ ហើយទំនុកច្រៀងគឺប្លែកខ្លាំង។ ជាពិសេស អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺចម្រៀងមួយបទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយតារាចម្រៀងវ័យក្មេងរូបនេះខ្លួនឯងទៀត ដូច្នេះ នៅពេលពួកគេបានស្ដាប់ហើយ ក៏នាំគ្នាសរសើរមិនដាច់ពីមាត់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
បទចម្រៀង ទេព ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព ពិសិដ្ឋ