សេអ៊ូល៖ បុគ្គលទូរទស្សន៍ដ៏ល្បីដែលស្គាល់ជាតារាកំប្លែង ក៏ដូចជាពិធីករលោក Jo Se Ho ត្រូវបានគេស្គាល់ថាមានរូបរាងមានសាច់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយ Jo Se Ho បានសម្រេចចិត្តតមអាហារ ហើយចាប់ផ្តើមស្រកបន្តិច។
រហូតមកដល់ពេលនេះ Jo Se Ho បានស្រកទម្ងន់បណ្តើរៗ ហើយបង្ហាញខ្លួនម្តងបន្តិច ៗ តាមកញ្ចក់ទូរទស្សន៍ជាមួយនឹងរូបរាងរាងស្ដើងជាងមុន ដែលទទួលបានការចាប់អារម្មណ៍ និងសរសើរពីអ្នកនិយមលេងអ៉ីនធឺណែតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍សារជាថ្មីម្តងទៀត នៅក្នុងរូបថតថ្មី ដែលបានបង្ហោះលើបណ្តាលសង្គម នៃគណនីផ្ទាល់ខ្លួនរបស់លោក បង្ហាញរូបរាងថ្មី មិនត្រឹមតែស្លឹមនោះទេថែមទាំងមានសាច់ដុំផងដែរ។
យោងតាមរូបភាព Jo Se Ho បានបង្ហាញសាច់ដុំដៃ និងជើងរបស់លោក ដែលមើលទៅពិតជាខុសគ្នាខ្លាំងតែម្តង ជាមួយរូបរាងរបស់លោក កាលពីមុន ដោយទទួលបានការទះដៃអបអរសាទរពីគ្រប់គ្នា នៃលទ្ធផលជាទីគាប់ចិត្ត ដែលតារាប្រុសរូបនេះ ខំប្រឹងអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]