ថៃ៖ ក្រៅពីមានដំណឹងល្អ ដែល តារាស្រី Pumpui Pantipa បានសម្រាលបានកូនប្រុសដំបូង ដោយជោគជ័យ ព្រមទាំងមានស្វាមីនៅចាំមើលថែយ៉ាងល្អហើយ ថ្មីៗនេះ មនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការរស់នៅ ក្នុងផ្ទះដ៏ប្រណីតរបស់តារាស្រីរូបនេះ។ 

ផ្ទះរបស់នាងមួយនេះ គឺជាផ្ទះធំពីរជាន់ ដែកលមានសួនច្បារ និងចំណតរថយន្តនៅខាងមុខ។ ចំណែកឯផ្នែកខាងក្នុងផ្ទះ ក៏​មាន​ការ​តុប​តែង​យ៉ាង​ឡូយឆាយ ជាមួយនឹងផ្ទៃជញ្ជាំងពណ៌ស និងផ្ទាំងកញ្ចក់ខ្ពស់ ដែល​ជួយ​ធ្វើ​ឱ្យ​ផ្នែក​ខាង​ក្នុង​ផ្ទះ​មើល​ទៅ​មាន​ទំហំ​ធំ មានខ្យល់អាកាសស្រស់ស្រាយ​ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុង ឆាណែលយូធូបរបស់តារាស្រីរូបនេះ ក៏បានបង្ហាញពី ពេលទើបតែទិញផ្ទះថ្មី រហូតដល់មានគ្រឿងសង្ហារឹមពេញលេញ និងត្រៀមរួចរាល់ សម្រាប់ចូលទៅរស់នៅ ផងដែរ៕ 

ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖ 

Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី
 ផ្ទះរបស់ Pumpui និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]