រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី ជីវិតអាពាហ៍ពិពាហ៍លើកទី១ ទទួលបរាជ័យនិងរងការរិះគន់ខ្លាំងក្តី តែក្នុង ចំណងជីវិតលើកទី២របស់ ពិធីករនិងតារាសម្តែង លោក ប៉ែន ចំរ៉ុង កំពុងធ្វើឲ្យ នារីជាច្រើនធ្លាក់ក្នុងអន្លងស្នេហ៍ ប្រាថ្នាចង់បានស្វាមីល្អបែបនេះ។
ក្នុងនោះ មហាជនជាច្រើនសន្និដ្ឋានថា នេះអាច ដោយសារតែ វ័យកាន់តែចាស់ធ្វើឲ្យ តារាប្រុសរូបនេះ កាន់តែចេះគិតគូរវែងឆ្ងាយ ចេះស្រឡាញ់គ្រួសារ ព្រោះតាមការបើកបង្ហាញរបស់ភរិយា កន្លងមក រូបលោកមិនត្រឹមតែ ជាតារាប្រុសគម្រូម្នាក់នោះឡើយ ក្រោយឆាករូបលោក ក៏តែងតែជួយភរិយានិងមើលថែ មិនឲ្យចាញ់គូស្នេហ៍គេកំលោះក្រមុំឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ ភរិយារូបលោកបាន បង្ហាញវីដេអូដើរតួនាទីជាលោកប៉ាសែនល្អម្នាក់ ខណៈកំពុងជាប់រវល់ថតហើយ ឆ្លៀតពេលទំនេរតែបន្តិច នៅមើលថែកូនស្រី ព្រោះតែកូនទើបនឹងចេះដើរ ដើរផ្តេសផ្តាសច្រើន ដូច្នេះរូបលោក នៅដើរតាម ខ្លាចកូនដួល ឃើញហើយមហាជន ផ្ទុះការកោតសរសើររូបលោក ជាប៉ាៗល្អ មិនតែប៉ុណ្ណោះ ក៏ជាស្វាមីចេះដឹងសុខទុក្ខភរិយាថែមទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]