ថៃ/វៀតណាម៖ ស្របពេលដែលករណីឆ្លងកូវីដ១៩នៅលើពិភពលោកកំពុងតែបន្តហក់ឡើងខ្ពស់មិនធ្លាប់មាននៅក្នុងកំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសក្បែរខាងកម្ពុជា គឺថៃ និងវៀតណាម យោងតាមប្រភពដកស្រង់ពីគេហទំព័រ World Meter នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នេះ ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីដល់ទៅ ៧១២២នាក់ ខណ:ដែលប្រទេសវៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីដល់ទៅ ១៥៩៥៩នាក់។
សូមបញ្ជាក់ផងដែរថា ផ្អែកតាមទិន្នន័យឆ្លងថ្មីខាងលើនេះ បានបន្ថែមឲ្យប្រទេសថៃមានករណីឆ្លងសរុបដល់ទៅ ២,៣៤៤,៩៣៣នាក់ ស្របពេលដែលប្រទេសវៀតណាមមានករណីឆ្លងថ្មីដល់ទៅ ២,០៧៨,០៨៧នាក់ ដែលកំពុងបង្កជាក្តីបារម្ភ ខណ:ដែលក្រុមគ្រូពេទ្យជំនាញកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺយ៉ាងសកម្ម៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]