ថៃ៖ កាលពីមុននេះ អ្នកលក់អនឡាញដ៏ល្បី Pimrypie ហាក់ធ្វើឲ្យ អ្នកគាំទ្រត្អូញត្អែរ ដោយនាងបានប្រកាសថា ការLiveលក់ នឹងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ ដែលធ្វើឲ្យអតិថិជនជាច្រើន កំពុងរង់ចាំនាងត្រឡប់មកវិញ។
យ៉ាងណាមិញ ថ្មីៗនេះ Pimrypie ក៏បានបានត្រលប់មក និងក្លាយជាអ្នកលក់ដ៏ក្តៅគគុកដូចដើម បន្ទាប់ពីបានបើកការ Live ស្វាគមន៍ ព្រមទាំងមានការរៀបចំខ្លួនយ៉ាងទាក់ទាញ ទៀតផង។ ប៉ុន្តែ ការបង្ហាញខ្លួនលើកនេះ រូបនាងបែរជាធ្វើឲ្យមហាជនជាច្រើន បានកត់សម្គាល់នូវការផ្លាស់ប្តូរទម្រង់មុខរបស់ ដែលមើលទៅប្លែកភ្នែក ទាំងឈុតពណ៌ស្រស់ និងម៉ូតសក់កាត់សក់ខ្លីត្រឹមស្មាដ៏លេចធ្លោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមប្រភពក្នុងស្រុក ក៏បានបើកបង្ហាញរូបភាពចុងក្រោយ របស់ Pimrypie បន្ទាប់ពីសម្រាកមួយខែពីការលក់ផលិតផល គឺបានមកជាមួយនឹងការអភិវឌ្ឍសម្រស់ស្អាតជាងមុន ហើយមនុស្សជាច្រើនក៏បានសួរនាំ ថាតើនាងមានបានកែកុនច្រមុះថ្មីដែរឬយ៉ាងណា ដែលសំណួរមួយនេះ Pimrypie ក៏បានឆ្លើយតបយ៉ាងជឿជាក់ ដោយបានប្រាប់ថា នាងពិតជាបានធ្វើច្រមុះថ្មីអស់ប្រាក់យ៉ាងច្រើន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]