អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កំពុងតែប្រឈមមុខនឹងការអំពាវនាវឱ្យចុះចេញពីតំណែង - សូម្បីតែពីក្នុងបក្សរបស់លោកក៏ដោយ - ក្នុងអំឡុងពេលមានរឿងអាស្រូវជុំវិញព្រឹត្តិការណ៍ដែលលោកបានធ្វើពិធីជប់លៀង ស្របពេលដែលប្រទេសអង់គ្លេស កំពុងដាក់ចេញនូវវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់កូវីដ១៩។
កាលពីថ្ងៃអង្គារ លោក Boris Johnson បានថ្លែងប្រាប់សារព័ត៍មាន Sky News ដោយ បានធ្វើឱ្យស្ថានការណ៍កាន់តែក្តៅគគុក ដោយលើកឡើងថា លោកមិនដឹងខ្លួនថាភាគីនានាប្រឆាំងនឹងវិធានការណ៍គម្លាតសង្គម ដែលរដ្ឋាភិបាលលោក បានព្រាងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានថ្លែងថា៖ «គ្មាននរណាប្រាប់ខ្ញុំ ហើយក៏គ្មានអ្នកណានិយាយថា នេះជាអ្វីដែលខុសនឹងច្បាប់ដែរ។ អតីតទីប្រឹក្សាកំពូលរបស់ Johnson លោក Dominic Cummings បាននិយាយថា លោកបានព្រមាន Johnson នៅខែឧសភា ឆ្នាំ២០២០ ប្រឆាំងនឹងការជប់លៀងនៅសួនច្បារខាងក្រោយផ្ទះ លេខ 10 Downing St.។
ប៉ុន្តែ នៅលើទូរទស្សន៍ Sky News នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា លោកពិតជា "សោកស្តាយយ៉ាងខ្លាំង" ចំពោះអ្វីដែលបានកើតឡើងហើយបានធ្វើការសុំទោសចំពោះទង្វើរនេះ ។ ទន្ទឹមនោះ កាលពីសប្តាហ៍មុន មេដឹកនាំគណបក្សប្រឆាំងលោក Keir Starmer បានអំពាវនាវឱ្យលោក Johnson លាលែងពីដំណែង ហើយនៅក្នុងសប្តាហ៍នេះ ការអំពាវនាវនេះ ក៏ត្រូវបានចូលរួមដោយសមាជិកមួយចំនួននៃគណបក្សផ្ទាល់របស់នាយករដ្ឋមន្ត្រី Boris Johnsonបើទោះបីជាមិនទាន់គ្រប់គ្រាន់ដើម្បីជំរុញឱ្យមានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]