កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Yeji សមាជិកក្រុម ITZY បានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជាមួយនឹងការបង្ហោះរូបភាពប៉ុន្មានសន្លឹកលើ Instagram ថ្មីចុងក្រោយ របស់នាង ដោយបង្ហាញពីការកាត់សក់ខ្លី លេងម៉ូតថ្មីរបស់នាង។

ទោះបីជានាងបានប្តូរពណ៌សក់ជាញឹកញាប់តាំងពីបង្ហាញខ្លួនដំបូងក៏ដោយ Yeji នៅតែរក្សាសក់របស់នាងឱ្យវែងជានិច្ច។ ដូច្នេះហើយ មិនបាច់និយាយទេ អ្នកគាំទ្រ មានការស្រឡាំងកាំងជាខ្លាំង នៅពេលដែល តារាស្រីរូបនេះ បង្ហាញពីការកាត់សក់ថ្មីបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មេក្រុម ក្រុមចម្រៀងនារីមួយនេហ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយកាត់សក់របស់នាងឱ្យខ្លីជាងមុន។ ជាការពិតណាស់ ប្រវែងរៀងវែងជាងស្មាបន្តិច មើលទៅពិតជាទាក់ទាញខ្លាំងលើរូបនាង ដែលធ្វើឲ្យនាងមើលទៅមានភាពចាស់ទុំ និងឆើតឆាយជាងមុនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Yeji 
Yeji 
Yeji 
Yeji 
Yeji 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]