រាជធានីភ្នំពេញ៖ ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំខាលនាំលាភសំណាង សុភមង្គល និងសេចក្តីសុខនៅណាហ្គាវើលដ៍! សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន កញ្ចប់ស្នាក់នៅ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការផ្តល់ជូនជាច្រើនទៀតក្នុងឱកាសបុណ្យចូលឆ្នាំចិនរៀងរាល់ថ្ងៃពីឥឡូវនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ។
ទទួលបានតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលអ្នកចំណាយ $៨៨ ឬច្រើនជាងនេះក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes។ លោកអ្នកក៏អាចទិញតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាតនេះផងដែរដោយចំណាយ $៨,៨០ ប៉ុណ្ណោះនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ សមាជិកណាហ្គាវើលដ៍ អាចទទួលបានតុក្កតារូបកូនខ្លាឥតគិតថ្លៃ ដោយប្តូរ ៨៨ ពិន្ទុ ឬដោយសន្សំ ១៨៨ ពិន្ទុក្នុងមួយថ្ងៃ (ផ្តល់ជូនម្តងសម្រាប់សមាជិក Reserve ប៉ុណ្ណោះ)។ ផ្តល់ជូនរហូតអស់ពីស្តុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមេចុងភៅដ៏ចំណាននៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes បានច្នៃបង្កើតម្ហូបចិនដ៏ឈ្ងុយឆ្ងាញ់ដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គលសម្រាប់អតិថិជនរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងដៃគូធុរកិច្ច។ ពុកម៉ែបងប្អូន អាចកម្ម៉ង់ម្ហូបឈុត តម្លៃចាប់ពី $២៣៨ សម្រាប់ ៤, ៨ ឬ ១០ នាក់ រួមមាន ស៊ុបក្រពះត្រី អយស្ទ័រក្រៀម បង្កងមេគង្គ ត្រីតុកកែ និងជើងជ្រូកខជាមួយផ្សិតចិន។
លោកអ្នកអាចកុម៉្មង់ម្ហូបដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $១២ ដែលមានម្ហូបពេញនិយមដូចជា ម្ហូបអ៊ីសាងនាំសំណាងដែលមានលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក គ្រឿងសមុទ្រ ឬសាច់មាន់។ តាមជំនឿ ប្រសិនបើលោកអ្នកចាប់ម្ហូបអ៊ីសាងកាន់តែខ្ពស់ឡើងទៅលើ និងនិយាយពាក្យល្អៗ លោកអ្នកនឹងទទួលបានសំណាងល្អពេញមួយឆ្នាំ។ ម្ហូបពេញនិយមមួយមុខទៀត គឺឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រស្រស់ចម្រុះ និងសាច់សម្រាប់ពិសា ៦ ឬ ១០ នាក់ព្រមទាំងមុខម្ហូបដែលច្នៃដោយមេចុងភៅជាច្រើនមុខទៀត។
រីឯម្ហូបនាំលាភសម្រាប់អបអរបុណ្យចូលឆ្នាំចិនក៏មានបម្រើជូននៅភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និង Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ។ ចំណាយចាប់ពី $៣ លោកអ្នកអាចពិសាជើងទាខ្វៃបែបចិនជាមួយសាច់ក្រក ផ្សិតភ្នំមកពីតំបន់អាស៊ីភាគខាងកើតជាមួយបាយឆា ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ ផ្សិត និងផ្កាខាត់ណា និងមីអាយុវែងឆាជាមួយប៉ាវហ៊ឺអមជាមួយនឹងនំបាយដំណើបចំហុយជាមួយដូង និងសណ្តែកដី។
បង្កើនសេចក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តរួមការងារ និងអតិថិជនដោយទិញនំប្រពៃណីចិនដែលមានលក់រៀងរាល់ថ្ងៃពីម៉ោង ១០ ព្រឹកដល់ ១០ យប់ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។ នំសុភមង្គលទាំងនេះរួមមាន នំនៀនកៅរូបត្រី នំរសជាតិម្នាស់ នំសណ្តែកដី និងនំជាច្រើនមុខទៀត តម្លៃចាប់ពី $៨ ប៉ុណ្ណោះ។ យើងក៏មានលក់នំប្រពៃណីចិនខ្ចប់ក្នុងកាដូ ៥ ប្រភេទផងដែរ តម្លៃ $៣៨ ក្នុងមួយកញ្ចប់។
ក្នុងឱកាសដ៏រីករាយនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនកញ្ចប់ស្នាក់នៅបញ្ចុះតម្លៃដ៏អស្ចារ្យផងដែរដែលរួមបញ្ចូលការស្នាក់នៅ អាហារប៊ុហ្វេ និងសេវាកម្មស្ប៉ា ជាដើម។ កញ្ចប់ស្នាក់នៅសុភមង្គលតម្លៃ $៩៨ រួមមាន ការស្នាក់នៅ ១ យប់ក្នុងបន្ទប់ Superior នៅណាហ្គាវើលដ៍ទី២ និងប៊ុហ្វេអន្តរជាតិពេលល្ងាចសម្រាប់ ២ នាក់ នៅភោជនីយដ្ឋាន 2Pangea។ កញ្ចប់បន្ទប់នាំសំណាង តម្លៃ $១៦៨ រួមមាន ការស្នាក់នៅ ២ យប់ ប៊ុហ្វេពេលល្ងាចសម្រាប់ ២ នាក់ បណ្ណភេសជ្ជៈ និងអាហារឈុតហាយធី។ កញ្ចប់បន្ទប់សិរីមង្គល តម្លៃ $២៦៨ រួមមាន ការស្នាក់នៅ ២ យប់ ប៊ុហ្វេពេលល្ងាចសម្រាប់ ២ នាក់ បណ្ណភេសជ្ជៈ និងកញ្ចប់ស្ប៉ាសុខភាពសម្រាប់ ២ នាក់។ ប្រូម៉ូសិនការស្នាក់នៅ ផ្តល់ជូនពីចន្លោះថ្ងៃទី២២ ខែមករា រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ។ សូមចូលទៅកាន់ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។
ការតុបតែងលម្អដើម្បីអបអរឆ្នាំខាល បង្កើតនូវបរិយាកាសដ៏ប្លែកអារម្មណ៍នៅក្នុងអគារ ខណៈការតុបតែងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ មានពន្លឺភ្លឺចែងចាំងដ៏ទាក់ទាញសម្រាប់ថតទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅលើបណ្តាញសង្គម។ លោកអ្នកនឹងឃើញរូបសំណាករូបខ្លាកម្ពស់ ៤ ម៉ែត្រ និងរូបសំណាកទេវតាទ្រព្យដ៏ធំផងដែរនៅពេលទៅកម្សាន្តនៅលើសួន។
សូមតាមដានទំព័រហ្វេសប៊ុក និង Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានការផ្តល់ជូនថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំចិន និងចូលរួមការប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ផងដែរ។
ណាហ្គាវើលដ៍ បាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវ និងបុគ្គលិកទាំងអស់រួមមាន ការតម្រូវឲ្យពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និងការផ្តល់ជូនជែលលាងដៃសម្លាប់មេរោគនៅទូទាំងអគារ។ ដូចនេះសូមអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ប្រកបដោយសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងទ្រព្យសម្បត្តិសម្បូរហូរហៀរគ្រប់ៗគ្នា!
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]