កំពង់ចាម៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers និង ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១,៣០០នាក់ នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះគឺជាប៉មចម្រោះទឹកស្អាត Aqua Towers ទី១ ដែលត្រូវបានដំឡើងក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគម្រោង AquaTower បន្ថែមពីលើប៉មចម្រោះទឹកចំនួន ៣១ផ្សេងទៀត ដែលត្រូវបានដាក់អោយដំណើរការរួចហើយនៅទូទាំងប្រទេសកម្ពុជាគិតចាប់ពីឆ្នាំ២០១៦មក។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្រោមការសហការជាមួយនឹងមូលនិធិ Planet Water មានគោលបំណងផ្តល់លទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាព ព្រមទាំងកន្លែងលាងសម្អាតដៃដល់ប្រជាជនប្រហែល ១២,៦០០នាក់ ក្នុងមួយថ្ងៃ ដោយផ្តោតលើកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ លើសពីនេះទៀត គម្រោងនេះមានគោលបំណងជំរុញការផ្លាស់ប្តូរឥរិយាបថពាក់ព័ន្ធនឹងការលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួនសម្រាប់សិស្សានុសិស្សក្នុងចំនួនរហូតដល់ ៤,៦៥៥នាក់ ព្រមទាំងបង្កើនការចូលរួមរបស់សហគមន៍ ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកស្អាត។
បន្ទាប់ពីដំឡើងប៉មជម្រោះទឹកស្អាត AquaTower រួច ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ប៉មចម្រោះទឹកស្អាតនេះ ជូនលោក លាង រុន នាយកវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ពីសំណាក់លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មានប្រសាសន៍ថា៖
លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖
លោក Arup Sinha Roy បន្ថែមថា៖
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយមូលនិធិ Planet Water ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan ចំនួន ៣១កន្លែងសម្រាប់ប្រជាជន ៥៥,០០០នាក់ ក្នុងសហគមន៍ជនបទដាច់ស្រយាលនិងខ្វះខាតទឹកក្នុងខេត្តចំនួន១៦។ នៅឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងដំឡើងប៉មចម្រោះទឹកនិងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកចំនួន ៩ទៀតនៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។ ជាមួយនឹងការដំឡើងបន្ថែមទាំងនេះ នឹងបម្រើជាប្រយោជន៏ដល់សហគមន៍នានានៅទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា៕
អំពីក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ CBC មានមោទនភាពក្នុងនាមជាអ្នកផលិត ផ្គត់ផ្គង់ និងអ្នកចែកចាយទទួលបានសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា និងសម្រាប់ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា។
CBC គឺជារោងចក្រថ្មីបំផុតរបស់ក្រុមហ៊ុនកូកា-កូឡា នៅក្នុងតំបន់អាស៊ី។ រោងចក្រនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្របដណ្ដប់លើផ្ទៃដី ១២,៥ ហិកតា ហើយមានទំហំធំជាងទីតាំងចាស់រហូតដល់ទៅ ១០ ដង។
រោងចក្រថ្មីនេះបានជួយបង្កើនសមត្ថភាពផលិតរបស់យើងបានច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់ក្នុងស្រុករបស់យើង នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងកញ្ញា សម្បត្តិ មុនីវល័ក្ខ ប្រធានប្រចាំប្រទេសទទួលបន្ទុកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព តាមរយៈអ៊ីមែល [email protected] ឬលេខទូរស័ព្ទ +៨៥៥ ៩៥ ៨៨៨ ៩៦៦។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]