កូរ៉េខាងត្បូង៖ ហាក់បីដូចជាក្រុមថ្មីរបស់ផលិតកម្ម Big Hit Entertainment នាពេលខាងមុខ នៃក្រុម Trainee A បានបង្ហាញសមាជិកទាំង ៧ នាក់ជាផ្លូវការហើយ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ជាកស្តែង នៅថ្ងៃទី ២០ ខែមករា Jo Woo Chan សមាជិកក្រុម Trainee A បានប្រារព្ធខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់លោកជាមួយសមាជិករួមក្រុម ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញសង្គមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍នោះ គេត្រូវបាន កត់សម្គាល់ថា មានអ្នកហ្វឹកហាត់ម្នាក់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានសមាជិកម្នាក់ ជាជនជាតិថៃ មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀតថា រូបគេបានចូលប្រឡុកសិល្បៈ ចាប់តាំងពីកុមារភាព។
ក្នុងនោះ សមាជិកម្នាក់ឈ្មោះ Yorch ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងចំណោមអ្នកគាំទ្រ K-Pop របស់ថៃក្នុងនាមជាតារាសម្តែង ក៏ដូចជាម៉ូដែលថៃ។ ឈ្មោះពេញរបស់លោកគឺ Yorch Yongsin Wongpanitnont ហើយគាត់កើតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០០២។
ទៀតសោត Yorch បានចាប់ផ្តើមផ្សព្វផ្សាយនៅថៃ-កម្សាន្ត កាលអាយុ ១០ ឆ្នាំមកម្លេះ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ជា តួអង្គ កូនរបស់ឡាំយ៉ង ឈ្មោះថា អាវ៉ាន់ ដែលសម្តែងក្នុងរឿង «មាសទឹកដប់» ក៏ដូចជារឿងភាគជាច្រើនទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]