ហុងកុង៖ ពលរដ្ឋទីក្រុងហុងកុងរាប់ពាន់នាក់ កាលពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ បានស្ម័គ្រចិត្ត យកសត្វកណ្តុរដែលគេបោះបង់ចោលមកចិញ្ចឹម បន្ទាប់ពីមានការបញ្ជាសម្លាប់សត្វទាំងនោះ ពីសំណាក់រដ្ឋាភិបាល ជុំវិញការភ័យខ្លាចការឆ្លងកូវីដ១៩ ដោយមានការបារម្ភថា ម្ចាស់ដែលភ័យស្លន់ស្លោនឹងបោះបង់ចោលសត្វចិញ្ចឹមរបស់ពួកគេ។
ក្នុងនោះ កាលពីថ្ងៃអង្គារនេះ អាជ្ញាធរ បានបញ្ជាសម្លាប់ សត្វកណ្តុរជាង ២,០០០ក្បាល ពីហាងលក់សត្វចិញ្ចឹម និងកន្លែងស្តុកទុករាប់សិបកន្លែង បន្ទាប់ពីតាមដានរកឃើញករណីវិជ្ជមានកូវីដ១៩ លើបុគ្គលិក នៅក្នុងហាងលក់សត្វចិញ្ចឹម Little Boss ជាកន្លែងដែលមានសត្វកណ្តុរ ១១ ក្បាល ត្រូវបានគេធ្វើតេស្តឃើញ វិជ្ជមានកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណា អ្នកវិទ្យាសាស្ត្រ ជុំវិញពិភពលោក និង អាជ្ញាធរសុខាភិបាលហុងកុង និង ពេទ្យសត្វបាននិយាយថា គ្មានភស្តុតាងណាមួយដែលបង្ហាញថាសត្វមានតួនាទីសំខាន់ក្នុងការចម្លងវីរុសកូវីដ-១៩ របស់មនុស្សនោះទេ៕



ប្រភព៖ CNA
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]