ពិភពលោក៖ ពេលនេះ វីរុសបម្លែងខ្លួនថ្មីអូមីក្រុង កំពុងបន្តវាយលុកពិភពលោក ក្នុងនោះ ករណីឆ្លង​ ហាក់ដូចជាឈានដល់កម្រិតកំពូលនៅក្នុងប្រទេសមួយចំនួន ដែលនាំឱ្យ ប្រធានអង្គការសុខភាពពិភពលោក (WHO) សង្ឃឹមថា រលកចុងក្រោយនៃ COVID-19 ដ៏អាក្រក់បំផុតនេះ ត្រូវបានបញ្ចប់។

ថ្លែងប្រាប់សារព័ត៍មាន នៅក្នុងទីក្រុងហ្សឺណែវ លោក Tedros Ghebreyesus បាននិយាយថា ករណីជាង ១៨​លានករណី ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ហើយជំងឺរាតត្បាតកូវីដ១៩គឺនៅវែងឆ្ងាយនៅឡើយ ដូច្នេះ គ្មានប្រទេសណាមួយអាចគេចផុតពីវិបត្តិ ឬការលំបាកនោះឡើយ។ ចំនួនអ្នកស្លាប់នៅតែមានស្ថេរភាព ប៉ុន្តែទីភ្នាក់ងារនេះ មានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលការប្រែប្រួលកំពុងកើតមានលើបុគ្គលិកសុខាភិបាលដែលហត់នឿយរួចហើយ និងប្រព័ន្ធសុខភាពដែលលើសទម្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Tedros បាននិយាយថា៖ "ខ្ញុំនៅតែមានការព្រួយបារម្ភ ជាពិសេសអំពី ប្រទេសជាច្រើនដែលមានអត្រាចាក់វ៉ាក់សាំងទាប ដោយសារមនុស្សជាច្រើន ប្រឈមនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប្រសិនបើពួកគេមិនបានទទួលចាក់វ៉ាក់សាំង "។

ដោយឡែក ការថា វីរុសបម្លែងអូមីក្រុង ប្រហែលជាមិនសូវធ្ងន់ធ្ងរទេ ប៉ុន្តែ សម្រាប់ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា៖ "ការរៀបរាប់ថា អូមីក្រុងជាជំងឺស្រាលគឺជាការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់ការឆ្លើយតបទាំងមូលរបស់ពិភពលោក និងបន្ថែមជីវិតមនុស្សកាន់តែច្រើន"។ឪ

ជាមួយគ្នានេះដែរ ប្រធានអង្គការសុខភាពពិភពលោក ក៏បានលើកឡើងពីសារៈសំខាន់នៃការតាមដានវីរុសបម្លែងថ្មីអូមីក្រុងក្នុងពេលជាក់ស្តែង។ លោក Tedros ជឿជាក់ថា ជំងឺរាតត្បាតគឺ "នៅវែងឆ្ងាយ មិនទាន់ចប់នោះទេ" ហើយជាមួយនឹងវីរុសបម្លែងថ្មីអូមីក្រុងនេះ ជាពិសេសវីរុសបម្លែងខ្លួនថ្មីទៀត ក៏ទំនងជាអាចលេចឡើងបន្ថែមទៀត៕ 

ប្រធាន WHO លោក Tedros Adhanom Ghebreyesus
ប្រធាន WHO លោក Tedros Adhanom Ghebreyesus
រូបភាព

ប្រភព៖ UN News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]