កូរ៉េខាងត្បូង៖ អាចនិយាយបានថា ទោះបីជា តារាប្រុស លោក Rain និង ភរិយា Kim Tae Hee គឺជាសិល្បករដ៏ល្បី និងបានសាងប្រជាប្រិយភាពរៀងៗខ្លួនក៏ដោយ ប៉ុន្តែ ជីវិតប្ដីប្រពន្ធរបស់ពួកគេទាំងពីរ ហាក់មានភាពសាមញ្ញនៅក្នុងការរស់នៅប្រចាំថ្ងៃ ក្រោយពីបានរៀបការនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

នៅក្នុងនោះដែរ គូស្វាមីភរិយាមួយនេះ ត្រូវបានគេរំឮកឡើង នៅពេលដែលបានរៀបចំមង្គលការក្នុងឆ្នាំ ២០១៧ ដោយបាន​សម្រេច​ចិត្ត​ធ្វើកម្មវិធី យ៉ាង​សាមញ្ញ​ធម្មតាមួយ​នៅ​ព្រះវិហារ​ ក្នុង​ទីក្រុង​សេអ៊ូល។ ហើយនៅក្នុងពិធី​មង្គលការ​របស់អ្នកទាំងពីរ គឺមាន​ភ្ញៀវ​តែ​ ១០​នាក់​ តែប៉ុណ្ណោះ ខណៈដែលរាល់​ព័ត៌មាន​និង​រូបថត​ក្នុង​ថ្ងៃពិសេស ​ត្រូវបាន​រក្សា​ទុក​ជា​ឯកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តាមប្រភពដែលបានរៀបរាប់ខាងលើ បានឲ្យដឹងទៀតថា ខណៈពេលដែលតារាដទៃៗបានជ្រើសរើសរៀបចំពិធីមង្គលការដ៏ប្រណិតជាមួយនឹងការចំណាយដ៏ច្រើន តែគូស្វាមីភរិយា​ Rain និង Kim Tae Hee បានប្រារព្ធពិធីមង្គលការមួយ ជាមួយនឹងចំនួនទឹកប្រាក់ ជិត ១ពាន់ដុល្លារ ដែលតម្លៃនេះរួមបញ្ចូលពីការជួលទីកន្លែង ផ្កាស្រស់ ការតុបតែងកម្មវិធី ប៉ុន្តែមិនរាប់បញ្ចូល សំលៀកបំពាក់អាពាហ៍ពិពាហ៍ និងចិញ្ចៀនអាពាហ៍ពិពាហ៍ឡើយ។ ព្រមជាមួយនឹងលុយខាងលើនេះ កម្មវិធីមង្គលការរបស់អ្នកទាំងពីរ ត្រូវបានគេចាត់ទុកថា ជាការសន្សំសំចៃបំផុតនៅក្នុង សិល្បៈរបស់កូរ៉េ។

លើសពីនេះ នៅក្នុងរយៈពេល ៥ បន្ទាប់ពីសាងគ្រួសារជាមួយគ្នាហើយ ប្ដីប្រពន្ធមួយគូនេះ នៅតែរក្សាទម្លាប់សាមញ្ញដដែល ដោយតែងតែ​ទៅដើរលេងជាមួយគ្នាបែបធម្មតា ​នៅ​ហាង​កាហ្វេ​ ឬកន្លែង​ញ៉ាំ​អាហារទូទៅ ផងដែរ៕ ​

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]