ភ្នំពេញ៖ សហគ្រិនដែលបានបញ្ចប់វគ្គសិក្សាក្នុងកម្មវិធី សហគ្រិនខ្មែរ លោក ឡាយ វីឡា នាយកប្រតិបត្តិក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប។  ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង ឌីឡៃថ៏ថេក ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសហគ្រិនខ្មែរ ក្នុងឱកាសអបអរសាទរការចុះហត្ថលេខាលើភាពជាដៃគូរវាង អាយជីគ្រុប និង ឌីឡៃថ៏ថេក។  ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានភ្ញៀវកិត្តិយសតំណាងវិស័យសាធារណៈ និង ឯកជនដែលក្នុងនោះមានតំណាងពី DQD ផងដែរ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រសាសន៍ឯកឧត្ដមបណ្ឌិតឈៀង វណ្ណមុនិណ្ឌ 

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក គឹម ពុធគីរី
 ពិធីចុះហត្ថលេខា

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា៖

ប្រសាសន៍លោក ឈ សុផាណាក់ 

អាយជីគ្រុប បានកំពុងពង្រីកគម្រោងវិនិយោគរបស់ខ្លួន ដោយបន្តប្រើប្រាស់យុទ្ធសាស្រ្ត គាំទ្រដល់ធុរកិច្ចថ្មីដែលក្នុងនោះមាន ក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានមូលនិធិពេញលេញ រួមទាំងការជ្រោមជ្រែងលើការអភិវឌ្ឍន៍បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីបន្តការលូតលាស់ រួមបញ្ចូលជាមួយដំណោះស្រាយផ្សេងៗទៀតក្នុងការពង្រីកអាជីវកម្ម។

កិច្ចព្រមព្រៀងវិនិយោគនេះ ត្រូវបានចុះហត្ថលេខាដោយលោក ឈ សុផាណាក់ អគ្គនាយករងផ្នែក បច្ចេកវិទ្យា និងនវានុវត្តន៍របស់ អាយជីគ្រុប ជាមួយនឹង សហស្ថាបនិក ឌីឡៃថ៏ថេក លោក សៅ សារ៉ន និង លោក ឡាយ វីឡា ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។

លោក ឡាយ វីឡា សហស្ថាបនិក ឌីឡៃថ៏ថេក ​បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក ឡាយ វីឡា 

លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) បានចូលរួមអបអរសាទរផងដែរដល់​ ឌីឡៃថ៍ថេក ដោយមានប្រសាសន៍ថា៖

ប្រសាសន៍លោក Tomas Pokorny

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយ ហេតុនេះជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យ អាទិភាពបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើ ផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ ការប្រើប្រាស់ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលដោយផ្តោតសំខាន់ទៅលើផលិតកម្ម ជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម។

អំពីក្រុមហ៊ុន អាយជីគ្រុប

អាយជីគ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម កសិកម្ម បរិវត្តកម្ម នវានុត្តន៍ និងធុរកិច្ចថ្មី។ ក្ដីសុបិនរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ី (Ecosystem) និងជាផ្នែកមួយរបស់វា។ ប្រព័ន្ធអេកូឡូស៊ីនេះ ដែលក្នុងនោះអាជីវកម្មនានា នឹងជួយភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងសង្គម ជួយដល់ការត្រៀមបង្កើមថាមវន្តរវាងតំបន់ជនបទនិងតំបន់ប្រជុំជន ជួយជំរុញដល់ការបង្កើតអន្តរសហការ រវាងមនុស្សវ័យចំណាស់ជាមួយប្រជាជនសម័យឌីជីថល ជួយដល់ការត្រៀមខ្លួនរបស់កម្លាំងសម្រាប់ ស្វ័យប្រវត្តិកម្ម និងឧស្សាហកម្ម ៤.០ ព្រមទាំងជួយឱ្យប្រជាជននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងពិភពលោកផងដែរ។ យោងតាមសញ្ញាណចុងក្រោយពីមេដឹកនាំ ពិភពលោក ដែលកំពុងរៀបចំសម្រាប់វិស័យឌីជីថល និងពិភពលោកក្រោយកូវីដ ចក្ខុវិស័យរបស់ក្រុមហ៊ុន អាយជីគ្រុប គឺកាគាំទ្រនូវមូលធននិយមប្រមូលផ្ដុំបែបថ្មី និងសេដ្ឋកិច្ចបរិយាប័ន្ន។

អំពី ឌីឡៃថ៏ថេក

ឌីឡៃថ៏ថេក បានបង្កើតកម្មវិធី លុយលឿន ដែលជាវេទិការផ្តល់សេវាកម្ចីសាច់ប្រាក់រហ័ស តាមប្រព័ន្ធឌីជីថល និងផ្តល់ពិន្ទុឥណទាន សម្រាប់អតិថិជនដែលពិបាកទទួលបានសេវាពីសា្ថប័នផ្តល់ហិរញ្ញវត្ថុផ្លូវការដូចជា ធនាគា។ វេទិការនេះផ្តល់ភាពងាយស្រួលក្នុងការស្នើសុំសេវាហិរញ្ញវត្ថុភ្លាមៗតាមតម្រូវការ ដោយមិនតម្រូវអោយមានឯកសារស្មុគស្មាញ ហើយអាចស្នើសុំបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា នៅលើឧបករណ៍ទូរស័ព្ទដៃចល័ត ជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ ព្រមទាំងការការពារ ឯកជនភាពរបស់អ្នកប្រើប្រាស់យ៉ាងមុតមុំា។ លើសពីនេះ អ្នកប្រើប្រាស់របស់យើង អាចកសាងប្រវត្តិឥណទានរបស់ពួកគេកាន់តែប្រសើរ និងផ្តល់ជម្រើសដើម្បីទទួលបានសេវាហិរញ្ញវត្ថុកាន់តែល្អជាងមុន ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ី របស់ធនាគារ ដែលបម្រើតម្រូវការជីវភាពប្រចាំថ្ងៃរបស់ពួកគេ និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកនៅលើអ៊ីនធឺណិតជាជាងទៅកាន់បញ្ជរផ្ទាល់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]