ថៃ៖ ពិតណាស់ សម្រាប់អ្នកតាមដាន និងគាំទ្រវិស័យកម្សាន្តថៃប្រាកដជាបានដឹងរួចមកហើយថា តារាសម្តែងប្រុសស្រីថៃប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក Mark Prin និងកញ្ញា KimmyKimberley គឹជាគូស្នេហ៍នឹងគ្នាដែលមានរយះពេលប្រមាណជា ៨ ឆ្នាំមកហើយ។

ទន្ទឹមនឹងនេះ គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ជាពិសេសបន្ទាប់ពីឆ្លងឆ្នាំចូល២០២២នេះ នៅលើគណនីអ៊ីនស្តាក្រាម របស់ Mark Prin បានបង្ហោះរូបភាព កាន់តែល្អូកល្អើនលើសមុន បង្កើតអនុស្សាវរីយ៍យ៉ាងកក់ក្តៅជាមួយគ្នា ថែមទាំងបង្ហោះបង្អួតអ្នកគាំទ្រឲ្យលួចច្រណែនមិនស្ទើរផងដែរ៕  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការដែលអាចរក្សាទំនាក់ទំនងបានរហូតមកដល់៨ឆ្នាំមកនេះ ក៏ព្រោះតែការយល់ចិត្តនិងចេះមើលថែឲ្យតម្លៃគ្នាទៅវិញទៅមក របស់គូស្នេហ៍មួយគូនេះផងដែរ។ ជាក់ស្ដែង បើក្រលែកមើលទង្វើររបស់ Mark ធ្វើទៅលើ Kimberley នៅលើឆាកមនុស្សកោះករ បានបង្ហាញច្បាស់ៗពីការយកចិត្តទុកដាក់ បើទោះបីវាជារឿងតូចតាចរបស់មនុស្សស្រីជួយមើលថែនិងនៅក្បែរគ្រប់ពេលវេលា ដែលអ្នករាល់គ្នាខ្លះគិតថាមិនសូវសំខាន់ ក៏បានធ្វើឲ្យដៃគូម្ខាងទៀតមានអារម្មណ៍កក់ក្តៅបានដែរ ។ជាងនេះទៅទៀត ច្បាស់ណាស់មានហ្វេនៗស្រីៗមិនតិចនោះទេដែលកំពុងលួចច្រណែនគូស្នេហ៍មួយគូនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Mark និងKimberley 
Mark និងKimberley 
Mark និងKimberley 
Mark និងKimberley 
Mark និងKimberley 
Mark និងKimberley 
Mark និងKimberley 
Mark និងKimberley 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]