បញ្ហាឫសលើរាងកាយ ជាទូទៅមិនបង្កគ្រោះថ្នាក់ដល់សុខភាពយើង ក៏ប៉ុន្តែអាចរំខានដល់អារម្មណ៍របស់យើង ព្រោះសម្រស់អាចនឹងធ្លាក់មួយកម្រិតដោយសារបញ្ហាឫសនេះ។ យ៉ាងណាក្នុងអត្ថបទនេះ “Hello គ្រូពេទ្យ” បានប្រមូលផ្ដុំក្បួនធម្មជាតិល្អបំផុតសម្រាប់ជួយគ្នាយើងអាចសាកល្បងអនុវត្តធ្វើបាន ដើម្បីបញ្ឈប់ការលូតលាស់របស់ឫស។
១. ប្រេងដើមតែ
អ្វីត្រូវមាន៖ ប្រេងដើមតែ ៤-១០ តំណក់ ទឹក ២ស្លាបព្រាអ្វីត្រូវធ្វើ៖ លាយប្រេង និងទឹកចូលគ្នា រួចលាបទៅលើតំបន់ដែលមានបញ្ហាឫស ទុកឲ្យស្ងួត អនុវត្ត ៥-៦ដងក្នុងមួយថ្ងៃហេតុអ្វីបានមានប្រសិទ្ធភាព? ប្រេងដើមតែគឺជាថ្នាំសម្លាប់មេរោគដ៏មានឥទ្ធិពលដែលសម្លាប់បាក់តេរីភាគច្រើន ដែលធ្វើឲ្យការប្រើប្រេងតែក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលឫសលើរាងកាយ។
២. ប្រេងល្ហុងខ្វង
អ្វីត្រូវមាន៖ ប្រេងល្ហុងខ្វងសុទ្ធអ្វីត្រូវធ្វើ៖ លាបប្រេងទៅលើឫស រួចទុកចោលឲ្យស្ងួត និងត្រូវធ្វើបែបនេះ ២-៣ដងក្នុងមួយថ្ងៃហេតុអ្វីមានប្រសិទ្ធភាព? ថ្វីត្បិតតែវិធីនេះត្រូវចំណាយពេលច្រើនសប្ដាហ៍ទម្រាំឃើញលទ្ធផលក៏ដោយ ប្រេងល្ហុងខ្វងគឺជាវិធីដ៏ល្អមួយដើម្បីកម្ចាត់បញ្ហាឫសជារៀងរហូត។ ល្ហុងខ្វងមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ហើយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនឹងជួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ papillomavirus ដែលបង្កឲ្យមានឫសលើរាងកាយបាន។
៣. ខ្ទឹមស
អ្វីត្រូវមាន៖ ខ្ទឹមសអ្វីត្រូវធ្វើ៖ បុកខ្ទឹម ២-៣កំពឹស រួចលាបទៅលើឫស យើងអាចធ្វើវិធីនេះ ១ដងក្នុងមួយថ្ងៃហេតុអ្វីមានប្រសិទ្ធភាព? ខ្ទឹមសជាឱសថដ៏ល្បីមួយដោយសារលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដែលអាចការពារយើងពីមេរោគ បាក់តេរី ផ្សិត និងប៉ារ៉ាស៊ីតផ្សេងៗ។ លក្ខណៈសម្បត្តិទាំងអស់នេះធ្វើឲ្យខ្ទឹមសមានប្រយោជន៍ខ្លាំងណាស់នៅពេលនិយាយពីការកម្ចាត់បញ្ហាឫសលើរាងកាយ។
៤. ម្សៅ Baking Soda
អ្វីត្រូវមាន៖ ម្សៅ Baking Soda ៣-៤ស្លាបព្រា និងទឹកមួយកូនចានចង្កឹះអ្វីត្រូវធ្វើ៖ លាយម្សៅចូលទៅក្នុងទឹក រួចលាបលើឫស ទុកចោល ៣០នាទី រួចលាងទឹកចេញហេតុអ្វីមានប្រសិទ្ធភាព? ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសម្លាប់មេរោគរបស់ Baking Soda អាចជាជំនួយដ៏ល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]