តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត និងអ្នកនិយមលេងបណ្តាញហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែល ព្រះនាងតូចនរោត្តមជេនណា ព្រះរាជនត្តាលួតរបស់ព្រះបរមរតនកោដ្ឋ ទ្រង់បន្លឺព្រះសូរសៀង ក្នុងបទចម្រៀងមួយបទ មានចំណងជើងថា ខ្មែរតម្បាញពីរជាន់ បានយ៉ាងពិរោះរណ្តំ រហូតផ្ទុះការសរសើរពេញបណ្តាញសង្គមតែម្តង។
ជាក់ស្តែង នៅក្នុងបទចម្រៀងមួយបទនេះ ព្រះនាងតូចនរោត្តមជេនណា ទ្រង់គីតាភិរម្យ(ច្រៀង) ប្រកបដោយទឺកដមសម្លេងយ៉ាងពិរោះក្រអួនក្រអៅ អមដោយវីដេអូចម្រៀងដ៏ត្រជាក់ភ្នែក ដែលធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រព្រះនាង បញ្ចេញមតិ ពោលពាក្យសរសើរចំពោះព្រះរាជសមត្ថភាពរបស់ព្រះនាងគ្រប់ៗគ្នាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ព្រះនាងតូចនរោត្តមជេនណា ជានិច្ចកាលតែងតែបានបង្ហាញពីទម្រង់សិល្ប:ខ្មែរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជន និងពុកម៉ែ បងប្អូន ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕
ចង់ជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]