វៀតណាម៖ យោងតាម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនង លោក Nguyen Manh Hung មានប្រសាសន៍ថា ប្រទេសវៀតណាម នឹងចាប់ផ្តើមស្រាវជ្រាវប្រព័ន្ធបច្ចេកវិទ្យា 6G នៅឆ្នាំ ២០២២នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VN Express។
ថ្លែងសុន្ទរកថានៅក្នុងសន្និសីទត្រួតពិនិត្យទូរគមនាគមន៍ ឆ្នាំ២០២១កាលពីចុងសប្តាហ៍មុន លោក Hung បាននិយាយថា៖ «ឧស្សាហកម្មទូរគមនាគមន៍របស់វៀតណាមគួរតែ ស្ថិតក្នុងក្រុមកំពូលទាក់ទងនឹងការដាក់ពង្រាយ 5G និងការអភិវឌ្ឍន៍បណ្តាញ 6G នៅលើពិភពលោក» ។រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងរូបនេះ បានបន្តថា៖ វៀតណាមនឹងធ្វើការស្រាវជ្រាវ 6G នៅឆ្នាំនេះ រួមជាមួយនឹងការដាក់ពង្រាយបណ្តាញ 5G នៅទូទាំងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមនាយកដ្ឋានទូរគមនាគមន៍របស់ក្រសួង បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំសម្រាប់ការអភិវឌ្ឍន៍ការស្រាវជ្រាវ 6G ត្រូវបានបង្កើតឡើង។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំងដប់ដំបូងគេរបស់ពិភពលោកដែលបង្កើតគណៈកម្មាធិការនេះផងដែរ។
ក្នុងនោះ លោក Hung ក៏បានកំណត់គោលដៅនៃប្រេកង់ 6G ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណត្រឹមឆ្នាំ ២០២៨មុនពេលបន្តទៅការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។លោកបានបន្ថែមថា ក្រុមហ៊ុនវៀតណាមគួរតែកំណត់គោលដៅស្រាវជ្រាវ និងផលិតឧបករណ៍ 5G និង 6G ប្រកបដោយជោគជ័យ ឧបករណ៍បញ្ជូន និងឧបករណ៍ស្ថានីយ៍។
សូមបញ្ជាក់ផងដែរថា បច្ចេកវិទ្យា 6G គឺជាជំហានបន្ទាប់ពី 5G ដែលកំពុងត្រូវបានស្រាវជ្រាវ នៅក្នុងប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។តាមទ្រឹស្តី 6G អាចឈានដល់ល្បឿនមួយតេរ៉ាប៊ីតក្នុងមួយវិនាទី៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]