ភ្នំពេញ​៖​ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា​ ហ្វាហ្វា​ ជាតារាស្រីមួយរូប ដែលកំពុងមានទីផ្សារ​ការងារក្នុងវិស័យសិល្បៈភាពយន្តនាពេលបច្ចុប្បន្ន។  ហើយការងារសិល្បៈរបស់នាងពិតជាមានភាពជោគជ័យច្រើន ពិសេសយើងតែងឃើញតារាស្រីរូបនេះ​ លេចមុខជាតួឯកក្នុងរឿងជាបន្តបន្ទាប់ផងដែរ។ 

ហ្វាហ្វា​
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ​ បើងាកមកមើលការនិយមតុបតែងខ្លួនរបស់​ ហ្វាហ្វា​ ហ្វេនៗប្រាកដជាជ្រាបហើយថា​ នាងជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់ស្អាត​ ដងខ្លួនស្រឡូន​ សាច់សខ្ចី​ និងធ្វើខ្លួនចេញមកទាក់ទាញគ្រប់ពេល។ 

ជាក់ស្ដែង​ មួយរយៈពេលចុងក្រោយមកនេះ ចាប់តាំងពី​ ហ្វាហ្វា​​ បែកបាក់ស្នេហា ជាមួយនឹងតារាចម្រៀង​ នាយចឺម​ យើងឃើញថា ហ្វាហ្វា​ នាងកាន់តែលេងខ្លួនស្រស់ស្អាតប្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ពិសេស ជាមួយនឹងរូបភាព​ដែលនាងបានបង្ហោះលើបណ្ដាញសង្គមនាពេលកន្លងមក មើលទៅ​តារាស្រីរូបនេះ ហាក់កាន់តែហ៊ានលែងម៉ូតសម្លៀ​កបំពាក់កាន់តែស៊ិចស៊ីខ្លាំងជាងមុន​ និងកាន់តែស្អាតផូរផង់​ នរណាៗឃើញក៏សរសើរគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖

ហ្វាហ្វា​
ហ្វាហ្វា​
ហ្វាហ្វា​
ហ្វាហ្វា​
ហ្វាហ្វា​
ហ្វាហ្វា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]